ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល លើកទឹកចិត្តឲ្យពន្យារពេលការរៀបចំពិធីអាពាហ៍ពិពាហ៍ ឬពិធីផ្សេងៗទៀត ដើម្បីការពារពីជម្ងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 23
ក្រសួងសុខាភិបាល លើកទឹកចិត្តឲ្យពន្យារពេលការរៀបចំពិធីអាពាហ៍ពិពាហ៍ ឬពិធីផ្សេងៗទៀត ដើម្បីការពារពីជម្ងឺកូវីដ-១៩ ក្រសួងសុខាភិបាល លើកទឹកចិត្តឲ្យពន្យារពេលការរៀបចំពិធីអាពាហ៍ពិពាហ៍ ឬពិធីផ្សេងៗទៀត ដើម្បីការពារពីជម្ងឺកូវីដ-១៩

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បានបន្ដអំពាវនាវជាថ្មីចំពោះអ្នកដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ ឬពិធីផ្សេងៗទៀត គួរពន្យារពេលបន្ដិច ដើម្បីចូលរួមទប់ស្កាត់ និងការពារខ្លួនពីជម្ងឺកូវដី១៩ ទាំងអស់គ្នា។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជម្ងឺកូវីដ-១៩ លោកស្រី ឱ វណ្ណឌីន បានអះអាងថា បើទោះបីរយៈពេលជិត១ខែកន្លងទៅនេះ កម្ពុជារកមិនឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីក៏ពិតមែន ប៉ុន្ដែយើងមិនគួរបណ្ដែតបណ្ដោយ ឬធ្វេសប្រហែសនោះទេ ហើយត្រូវប្រកាន់ខ្ជាប់នូវវិធានការការពារខ្លួនជានិច្ច។

អ្នកនាំពាក្យរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ការរៀបអាពាហ៍ពិពាហ៍ ឬការធ្វើពិធីផ្សេងៗនេះ គឺក្រសួងសុខាភិបាល នៅតែអំពាវនាវហើយ អំពាវនាវទៀត ប្រសិនបើយើងផ្អាកបាន យើងអាចពន្យារពេលបានវាជាការល្អ ដោយសារយើងបានលឺហើយ អង្គការសុខភាពពិភពលោកទើបតែលើកឡើង ព្រះរាជាណាចក្រកម្ពុជា នៅតែមានហានិភ័យនៅឡើយទេ យើងមិនទាន់រួចចាកផុតពីការវាយលុក នៃវីរុស កូវីដ-១៩ នៅឡើយទេ»។

លោកស្រីបានសង្កត់ធ្ងន់ទៀតថា ថ្វីត្បិតតែរលកទី១ នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា គ្រប់គ្រងបានល្អប្រសើរក៏ពិតមែន ប៉ុន្ដែមិនមែនមានន័យថា វីរុសនេះ បានចាកចេញពីប្រទេសកម្ពុជាហើយនោះទេ។ អ្វីដែលសំខាន់ទៀតនោះ ប្រទេសកម្ពុជា ស្ថិតក្នុងដំណាក់កាលមួយ ដែលត្រូវប្រុងប្រយ័ត្នខ្ពស់ អាចក្រែងកើតមាននូវរលកទី២៕

អត្ថបទទាក់ទង