ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរខេត្តបាត់ដំបងគ្រោងនឹងរៀបចំទីតាំងសម្រាប់បូជាសព អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួនពីរកន្លែង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 54
អាជ្ញាធរខេត្តបាត់ដំបងគ្រោងនឹងរៀបចំទីតាំងសម្រាប់បូជាសព អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួនពីរកន្លែង អាជ្ញាធរខេត្តបាត់ដំបងគ្រោងនឹងរៀបចំទីតាំងសម្រាប់បូជាសព អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួនពីរកន្លែង

អាជ្ញាធរខេត្តបាត់ដំបងបានត្រៀមរួចជាស្រេចហើយ នូវទីតាំងសម្រាប់បូជានិងបញ្ចុះសព អ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ចំនួនពីរកន្លែង ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានឱ្យដឹងថា ទីតាំងទី១ សម្រាប់ត្រៀមរៀបចំឈាបនដ្ឋានបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ស្ថិតនៅក្នុងដីព្រៃសហគមន៍ស្លឹក និងវត្តភ្នំស្លឹក ភូមិបឹងអំបិល ឃុំស្តៅ។

ឯទីតាំងទី២ គឺសម្រាប់បញ្ចុះសពបងប្អូនសាសនាមូស្លីម មានទីតាំងស្ថិតនៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ឱ្យដឹងដូចខាងលើនេះ ខណ:ដែលឯកឧត្តមដឹកនាំមន្រ្តី ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរស្រុក ចុះពិនិត្យទីតាំងខាងលេីនាថ្ងៃទី១៦មីនា ឆ្នាំ២០២១។

គួរបញ្ជាក់ផងដែរថា កាត្រៀមរៀបចំកន្លែងបូជានិងបញ្ចុះសព អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នេះ ខណ:បច្ចប្បន្នជំងឺកូវីដ-១៩ កំពុងតែរីករាលដាលនៅតាមបណ្តារាជធានី ខេត្តមួយចំនួន នៅក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ៕

អត្ថបទទាក់ទង