ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ចេញសារអប់រំសុខភាព ក្នុងទិវាអនាម័យដៃលើកទី១០ នៅកម្ពុជា ក្រោមប្រធានបទ «អនាម័យដៃ គឺសង្គ្រោះជីវិត»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 25
ក្រសួងសុខាភិបាល ចេញសារអប់រំសុខភាព ក្នុងទិវាអនាម័យដៃលើកទី១០ នៅកម្ពុជា ក្រោមប្រធានបទ «អនាម័យដៃ គឺសង្គ្រោះជីវិត» ក្រសួងសុខាភិបាល ចេញសារអប់រំសុខភាព ក្នុងទិវាអនាម័យដៃលើកទី១០ នៅកម្ពុជា ក្រោមប្រធានបទ «អនាម័យដៃ គឺសង្គ្រោះជីវិត»

ក្រសួងសុខាភិបាល ចេញសារអប់រំសុខភាព ក្នុងទិវាអនាម័យដៃ ០៥ ឧសភា លើកទី១០ នៅកម្ពុជា ក្រោមប្រធានបទ «អនាម័យដៃ គឺសង្គ្រោះជីវិត» ដែលត្រូវបានពិភពលោកប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។

ក្នុងសារអប់រំ របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា អនាម័យដៃ ដោយការលាងដៃជាព្រឹត្តិការណ៍មួយ ដែលបណ្ដាប្រទេសនៅលើសកលលោក ត្រូវតែប្រកាន់យក មកអនុវត្ត ឲ្យបានខ្ជាប់ខ្លួន នៅក្នុងដំណាក់កាលកំពុងតែប្រយុទ្ធ ទៅនឹងការរាតត្បាតនៃវីរុសកូវីដ-១៩ផង និងសម្រាប់ការការពារការចម្លងរោគនានា ជាពិសេសការ ប្រកាន់យក នូវអនាម័យដៃស្អាតនេះ គឺដើម្បីធ្វើឲ្យបានល្អប្រសើរឡើង នូវសុខភាពប្រជាជនទាំងអស់ នៅក្នុងប្រទេស និងនៅលើសកលលោក។

ក្រសួងសុខាភិបាល បានបន្ដទៀតថា ការអនុវត្តអនាម័យដៃស្អាត គឺមិនត្រឹមតែសម្រាប់ប្រជាជនទូទៅប៉ុណ្ណោះទេ តែត្រូវ រួមបញ្ចូលទាំងការអំពាវនាវ ឲ្យមានសកម្មភាពសម្រាប់ក្រុមខាងក្រោមការទទួលខុសត្រូវ ដូចតទៅ៖

  • គិលានុបដ្ឋាក-យិកា៖ «ការថែទាំស្អាត និងមានសុវត្ថិភាពចាប់ផ្តើមពីអ្នក»
  • ឆ្មប៖ «ដៃរបស់អ្នកធ្វើឲ្យមានភាពខុសគ្នាទាំងអស់សម្រាប់ម្ដាយ និងទារក»
  • អ្នកបង្កើតគោលនយោបាយ៖ «បង្កើនកម្រិតនៃការយល់ដឹងរបស់បុគ្គលិក គិលានុបដ្ឋាក-យិកា និងឆ្នប ដើម្បីការពារការឆ្លងរោគ និងបង្កើនគុណភាពនៃការថែទាំជំងឺ។ បង្កើតមធ្យោបាយដើម្បីផ្តល់ អំណាចដល់ គិលានុបដ្ឋាក-យិកា និងឆ្មប
  • អ្នកដឹកនាំការបង្ការ និងការត្រួតពិនិត្យជំងឺ៖ «ផ្តល់អំណាចដល់គិលានុបដ្ឋាក-យិកា និងឆ្នប ក្នុងការផ្តល់ការថែទាំស្អាត
  • អ្នកជំងឺ និងក្រុមគ្រួសារ៖ «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់អ្នក និងចាប់ផ្តើមពីអ្នក»។

សូមអានសារអប់រំរបស់ក្រសួងសុខាភិបាលទាំងស្រុង៖

 

អត្ថបទទាក់ទង