ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា នៅក្រោមការដឹកនាំរបស់លោក គឺដាច់ខាតមិនឱ្យកម្ពុជាវិលទៅរកសង្រ្គាមវិនាសកម្មសារជាថ្មីឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 72
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា នៅក្រោមការដឹកនាំរបស់លោក គឺដាច់ខាតមិនឱ្យកម្ពុជាវិលទៅរកសង្រ្គាមវិនាសកម្មសារជាថ្មីឡើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា នៅក្រោមការដឹកនាំរបស់លោក គឺដាច់ខាតមិនឱ្យកម្ពុជាវិលទៅរកសង្រ្គាមវិនាសកម្មសារជាថ្មីឡើយ

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោក បានគូសបញ្ជាក់ថា នៅក្រោមការដឹកនាំរបស់លោក គឺដាច់ខាតមិនឱ្យកម្ពុជាវិលទៅរកសង្រ្គាមវិនាសកម្មសារជាថ្មីឡើយ ទោះបីក្នុងរូបភាពណាក៏ដោយ។

លោកបានបន្តថា នៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ យើងសង្កេតឃើញថា ទាំងបងប្អូនខ្មែរ-ចិន និងខ្មែរ គឺចូលរួមសប្បាយរីករាយទាំងអស់គ្នា ព្រោះថាជាឱកាសជួបជុំទទួលទានម្ហូបអាហារជាមួយក្រុមគ្រួសារ សាច់ញាតិ និងមិត្តភ័ក្ត ព្រមទាំងចែកអាំងប៉ាវ ផ្តល់នូវភាពសប្បាយរីករាយ ដែលនាំមកនូវសេចក្តីសុខ និងលាភសំណាងល្អៗដល់ក្រុមគ្រួសារគ្រប់ៗគ្នា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអរគុណជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាព និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនទៅមុខ។ លោកបានបន្ថែមថា ទម្រាំប្រទេសយើងមានឱកាសបានអភិវឌ្ឍ រហូតមានកំណើនសេដ្ឋកិច្ចរឹងមាំល្អ និងមានសន្តិសុខសង្គមល្អ ព្រមទាំងមានការទាក់ទាញវិនិយោគគិន និងទេសចរបរទេសកាន់តែច្រើន គឺយើងបានខិតខំប្រឹងប្រែង និងធ្វើពលីកម្មខ្លាំងណាស់ ហើយក៏គ្មាននរណាប្រឹងជំនួសយើងទេ បើយើងមិនប្រឹងដោយខ្លួនឯង។ ច្បាស់ណាស់ កាលណាប្រទេសជាតិកាន់តែរីកចម្រើន ប្រជាពលរដ្ឋក៏កាន់តែមានឱកាសទទួលបាននូវផលប្រយោជន៍ ពីការរីកចម្រើននៃប្រទេសជាតិកាន់តែច្រើនឡើងផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់នៅក្នុងហ្វេសប៊ុកថា «នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺដាច់ខាតមិនអោយកម្ពុជា វិលទៅរកសង្រ្គាមវិនាសកម្មសារជាថ្មីឡើយ ទោះបីក្នុងរូបភាពណាក៏ដោយ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ»៕

អត្ថបទទាក់ទង