ខ្មែរប៉ុស្ដិ៍ Close

ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យកាត់ឬសសីមា វត្តឥណ្ឌូ កម្ពជាធម្មនិរមិត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 54
ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យកាត់ឬសសីមា វត្តឥណ្ឌូ កម្ពជាធម្មនិរមិត ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យកាត់ឬសសីមា វត្តឥណ្ឌូ កម្ពជាធម្មនិរមិត

នាវេលា​ព្រឹក​ថ្ងៃ​អង្គារ៍​ ១០កើត​ ខែ​ពិសាខ​ ឆ្នាំ​ច​ សំរិទ្ធិ​ ព.ស​២៥៦១​ ត្រូវ​និង​ថ្ងៃ​ទី​២៤​ ខែ​មេសា​ ឆ្នាំ​២០១៨​ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យកាត់ឬសសីមា វត្តឥណ្ឌូ កម្ពជាធម្មនិរមិត និង រាប់បាតព្រះសង្ឈចំនួន ១៥០ អង្គ ព្រមទាំងថ្វាយនូវព្រះរាជទ្រព្យផ្ទាល់ចំនួន ២០០០ ដុល្លារអាមេរិក ព្រះរាជទ្រព្យសម្តេចព្រះមហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ចំនួន ១០០០ ដុល្លារ ចូលជាបច្ច័យកសាងដើម្បីឧទ្ទិសថ្វាយមហាព្រះរាជកុសលថ្វាយ ព្រះវិញ្ញាណក័្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានទីតាំងសិ្ថតនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្ថិតក្នុងឱកាសដ៏ឧត្តុមឧត្តមនោះមានការយាងអមដង្ហែរដោយ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និង មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើនរូបផងដែរ ៚

 

អត្ថបទទាក់ទង