ខ្មែរប៉ុស្ដិ៍ Close

រដ្ឋាភិបាលផ្អាកជ្រើសរើសមន្ត្រីរាជការថ្មីក្នុងឆ្នាំ២០២០នេះ ដោយសារផលប៉ះពាល់ពីកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០ ឯកសារ 92
រដ្ឋាភិបាលផ្អាកជ្រើសរើសមន្ត្រីរាជការថ្មីក្នុងឆ្នាំ២០២០នេះ ដោយសារផលប៉ះពាល់ពីកូវីដ-១៩ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

នារសៀលថ្ងៃព្រហស្បតិ៍ ទី ២៣ ខែមេសា ឆ្នាំ២០២០ នេះក្រសួងមុខងារសាធារណៈបានជូនសេចក្ដីប្រកាសព័ត៌មានមួយស្ដីអំពីការផ្អាកជ្រើសរើសក្របខណ្ឌថ្មីជាបណ្ដោះអាសន្នសម្រាប់ឆ្នាំ២០២០ក្នុងការចូលបម្រើការងារជាមន្ត្រីរាជការនៅតាមក្រសួងស្ថាប័ន អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយថាការផ្អាកនេះគឺរហូតដល់ពេលមានការជូនដំណឹងជាថ្មី។

បន្ថែមពីនេះ ក្រសួងក៏បានបញ្ជាក់ពីសេចក្ដីការធ្វើនិរាករណ៍លើសេចក្ដីសម្រេចស្ដីពីការជ្រើសរើសមន្ត្រីថ្មីក្នុងឆ្នាំ២០២០នេះផងដែរ។

សូមអាននូវសេចក្ដីប្រកាសព័ត៌មានលម្អិតរបស់ក្រសួងមុខងារសាធារណៈដូចខាងក្រោម៖