ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសាធារណការចេញវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ ដល់ក្រុមហ៊ុនដឹកអ្នកដំណើរនៅទូទាំងប្រទេស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ ឯកសារ 60
ក្រសួងសាធារណការចេញវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ ដល់ក្រុមហ៊ុនដឹកអ្នកដំណើរនៅទូទាំងប្រទេស ក្រសួងសាធារណការចេញវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ ដល់ក្រុមហ៊ុនដឹកអ្នកដំណើរនៅទូទាំងប្រទេស

នាព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០ នេះ ក្រសួងសាធារណការនិងដឹកជញ្ជូន បានចេញនូវសេចក្ដីណែនាំមួយ ស្ដីពី «វិធានការបង្កា និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា»។ ក្រសួងបានតម្រូវអោយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់ត្រូវអនុវត្តន៍ផែនការដូចខាងក្រោម៖

  1. រក្សាកន្លែងផ្ដល់សេវាដល់អតិថិជនអោយបានស្អាតជានិច្ច ជាពិសេសនៅកន្លែងលក់សំបុត្រ កន្លែងរង់ចាំ កន្លែងទទួលទានអាហារ បង្គន់អនាម័យ ។ល។
  2. ត្រួតពិនិត្យសុខភាពអ្នកបើកបរ និងបុគ្គលិកបម្រើសេវាជាប្រចាំ និងគួរអោយពួកគាត់ពាក់ម៉ាសក្នុងពេលបំពេញការងារ។ បើមានការសង្ស័យលើសុខភាពរបស់ពួកគាត់ ត្រូវអោយពួកគាត់ឈប់សម្រាកជាបណ្ដោះអាសន្ន ដើម្បីតាមដានសុខភាព។
  3. វាស់កម្ដៅអ្នកដំណើរ និងប្រើទឹកអាល់កុលសម្រាប់លាងដៃ មុននឹងអនុញ្ញាតអោយឡើងលើរថយន្ត។
  4. ប្រសិនបើពិនិត្យឃើញអ្នកដំណើរមានលក្ខណៈដូចជា៖ ក្ដៅខ្លួនលើសពី ៣៧.២អង្សាសេ មានក្អក ឬឈឺបំពង់ករ ឬមានបញ្ហាក្នុងការដកដង្ហើម មិនត្រូវអោយអនុញ្ញាតអោយឡើងជិះរថយន្តឡើយ និងត្រូវណែនាំអោយគាត់ទៅមណ្ឌលសុខភាពដែលនៅជិតបំផុតជាបន្ទាន់ ឬទូរសព្ទទៅបណ្ដាញទំនាក់ទំនងទាន់ហេតុការណ៍ ១១៥ របស់ក្រសួងសុខាភិបាល។
  5. ម្ចាស់ឬអ្នកគ្រប់គ្រងរថយន្តដឹកអ្នកដំណើរ ត្រូវប្រើប្រាស់អាល់កុល ឬសារធាតុសម្លាប់មេរោគ ដើម្បីជូតសម្អាតរាល់វត្ថុទាំងឡាយនៃរថយន្ត ដែលអ្នកធ្វើដំណើរតែងប៉ះពាល់ជាប្រចាំ ដូចជារបារតោង ភ្នាក់ដៃ កៅអី ។ល។ អោយបានញឹកញាប់តាមលទ្ធភាពដែលអាចធ្វើទៅបាន។
  6. ចូលរួមផ្សព្វផ្សាយដល់អ្នកដំណើរទាំងអស់ អោយប្រកាន់យកវិធានអនាម័យស្អាតជានិច្ច ដោយឧស្សាហ៍លាងដៃ ក្រោយចាប់កាន់របស់ផ្សេងៗ មុននិងក្រោយបរិភោគអាហារ និងមានម៉ាស ឬក្រម៉ាការពារពេលក្អក ឬកណ្ដាស់ក្នុងពេលធ្វើដំណើរ។

សូមអាននូវសេចក្ដីណែនាំលម្អិតរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនដូចខាងក្រោម៖

អត្ថបទទាក់ទង