ខ្មែរប៉ុស្ដិ៍ Close

    កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់​

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1065
    កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់​

    បន្ទាយ​មាន​ជ័យ​ ៖​ កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់​ មាន​៣​នាក់​ចែកចាយ​គ្រឿងញៀន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ បន្ទាយ​មាន​ជ័យ​ចាត់ការ​ តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០១៨​។​

    ​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​៩​នាក់​មាន​៣​នាក់​ចែកចាយ​គ្រឿងញៀន​មាន​១.​ឈ្មោះ​ នៅ​ ចាន់​ហ៊ា​ង​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​ ២.​ឈ្មោះ​ ភិន​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​មួយ​ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​ ទី​៣.​ឈ្មោះ​ ហេង​ សីលា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​ជាមួយ​គ្នា​និង​សង្ស័យ​៦​នាក់​ទៀត​ប្រើប្រាស់​គ្រឿងញៀន​។​

    ​លោក​វរសេនីយ៍ឯក​ ធិ​ន​ ស៊ិ​ន​ដេ​ត​ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ នៅ​ពេល​ឃាត់ខ្លួន​ ជនសង្ស័យ​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ចាប់​បាន​ជនសង្ស័យ​បាន​៩​នាក់​។​

    ​វត្ថុ​តាង​ដកហូតៈ​ ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ខេ​ទឹកកក​)​ចំនួន​៣​ថង់​តូច​និង​១​ថង់​ធំ​,​ ទូរស័ព្ទ​៤​គ្រឿង​,​ ម៉ូតូ​១​គ្រឿង​។​

    ​លោក​ឧត្តមសេនីយ៍ត្រី​ ចាប​ សុ​ផា​រិ​ទ្ធិ​ ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​ ជនសង្ស័យ​ទាំង​៩​នាក់​ដែល​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​ព្រមទាំង​វត្ថុ​តាង​ថ្នាំ​ញៀន​មាន​៣​នាក់​ចោទប្រកាន់​ចែកចាយ​ថ្នាំ​ញៀន​និង​៦​នាក់​ចោទប្រកាន់​ប្រើប្រាស់​គ្រឿងញៀន​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​៕​

    ប្រភព៖cambodiapolice

    អត្ថបទទាក់ទង