សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា អំពាវនាវ រួមគ្នាផ្សព្វផ្សាយដើម្បីលើកកម្ពស់ «សិទ្ធិរស់រានមានជីវិត»
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.យ.ក) សូមធ្វើការកត់សំគាល់ថា ពិភពលោកទាំងមូលរួមទាំងប្រទេសកម្ពុជា នៅពេលនេះកំពុងយាយីដោយជម្ងឺកូវីដ-១៩ ដែលមិនទាន់មានសញ្ញាណនៃការស្រាកស្រាន្តនៅឡើយទេ។ នៅពេលនេះយ៉ាងហោចគឺជាលើកទី១១ហើយ ដែលពិភពលោកទាំងមូលរងការរាតត្បាតជាទ្រង់ទ្រាយធំពីជម្ងឺកាចសហាវនេះ ដែលប្រវត្តិសាស្រ្ដពិភពលោកកន្លងមក មានជម្ងឺឆ្លងរាតត្បាតធំៗដូចជា៖ ជម្ងឺប៉េស្ដ ជម្ងឺអាសន្នរោគ ជម្ងឺផ្ដាសាតច្រើនប្រភេទ និងជម្ងឺអេដស៍ ដែលបានឆក់យកជីវិតមនុស្សជាច្រើនអ្នក។ ឥឡូវនេះការកើតឡើងនៃជម្ងឺកូវីដ-១៩ កំពុងមានឥទ្ធិពលលើសង្គមជាបន្តបន្ទាប់មានដូចជា៖ ការគំរាមកំហែងដល់អាយុជីវិត ការចុះថយនៃស្មារតីសាមគ្គីភាពអន្តរជាតិ ការរើសអើង ទំនៀមទម្លាក់ប្រពៃណី សិទ្ធិសេរីភាព សង្វាក់ផលិតកម្ម ពាណិកម្មសេដ្ឋកិច្ច អភិបាលកិច្ច ការប្រាស្រ័យទាក់ទង និងសណ្ដាប់ធ្នាប់សង្គម ដែលទាំងអស់គ្នាត្រូវប្រែប្រូលសម្របតាមដើម្បីយកឈ្នះលើជម្ងឺនេះ និងអ្នកទាំងអស់គ្នា។
ខាងក្រោមនេះជាសេចក្ដីអំពាវនាវទាំងស្រុងរបស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា៖