លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ការធ្វើតេស្តរកជំងឺកូវីដ-១៩ គឺប្រកបដោយសុក្រឹត្យភាព
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ពីសុក្រឹត្យភាពក្នុងការធ្វើតេស្ត ដែលមានការចូលរួមចំណែកយ៉ាងខ្លាំងពីវិទ្យាស្ថានប៉ាស្ទ័រដែលជារបស់ប្រទេសបារាំង និងស្ថាប័នពាក់ព័ន្ធផ្សេងៗ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ដែលធ្វើឡើងទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរដល់ក្រុមគ្រូពេទ្យ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ខ្ពស់ទាំងកម្លាំងកាយ កម្លាំងចិត្តក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩នេះ៕