ខ្មែរប៉ុស្ដិ៍ Close

ច្រកទ្វារព្រំដែនចាំយាមកម្ពុជា ថៃ រថយន្តដឹកទំនិញចេញចូលជាធម្មតា ប៉ុន្តែថយបន្តិចបន្តួច

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 111
ច្រកទ្វារព្រំដែនចាំយាមកម្ពុជា ថៃ រថយន្តដឹកទំនិញចេញចូលជាធម្មតា ប៉ុន្តែថយបន្តិចបន្តួច ច្រកទ្វារព្រំដែនចាំយាមកម្ពុជា ថៃ រថយន្តដឹកទំនិញចេញចូលជាធម្មតា ប៉ុន្តែថយបន្តិចបន្តួច

មន្រ្តីច្រកទ្វារព្រំដែនចាំយាម ខេត្តកោះកុងបានឲ្យដឹងថា ច្រកទ្វានេះមាន រថយន្តដឹកទំនិញចេញចូលជាធម្មតារវាងកម្ពុជា និងថៃ ប៉ុន្តែគ្រាន់តែថយចុះបន្តិចបន្តួចជាងពេលកន្លងទៅ ខណះដែលបណ្តាប្រទេសនៅលើពិភពលោក រួមទំាងកម្ពុជានិងថៃ កំពុងជួបនឹងវិបត្តិកូវីដ-១៩ ។

លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាមខេត្តកោះកុង មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែមេសានេះថា រថយន្តដឹកជញ្ជូនទំនិញពាណិជ្ជកម្មទៅមក នៅតំបន់ច្រកទ្វារព្រំដែនចាំយាម កំពុងតែដំណើរការជាធម្មតា គ្រាន់តែការដឹកជញ្ជូនមានការថយចុះជាងពេលកន្លងទៅ ដោយសារតែក្រុមហ៊ុននៅប្រទេសថៃមួយចំនួនបានការផ្អាកការនាំចេញ។ លោកបន្តថា បច្ចុប្បន្ននេះភាគីកម្ពុជា និង ថៃ បាននិងកំពុងអនុវត្តនូវវិធានការជាបន្តបន្ទាប់ ដោយធ្វើការបាញ់សំលាប់មេរោគ គ្រប់ឡានដឹកទំនិញទាំងអស់ ដើម្បីរួមគ្នាទប់ស្កាត់ និងបង្រ្កាបការរីករាលដាលជំងឺកូវីដ-១៩ក្នុងតំបន់។

នៅច្រកចាំយាមគឺមានស្ថានភាពជាប្រក្រតី ប៉ុន្តែអាចមានការធ្លាក់ចុះខ្លះ នៃការដឹកជញ្ជូនដោយសារតែក្រុមហ៊ុននៅថៃមួយចំនួនបានបិទ អញ្ចឹងទៅទំនិញក៏មានការថយចុះខ្លះដែរប៉ុន្តែវាមិនច្រើនប៉ុន្មានទេនៅក្នុងច្រកចាំយាមនេះ ហើយក្រសួងសុខាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ បានចាត់តាំងក្រុមមន្ត្រីចត្តាឡីស័ក ដើម្បីចូលរួមក្នុងការពិនិត្យនិងរឹតបន្តឹងក៏ដូចជាការបាញ់សម្លាប់មេរោគគ្រប់ឡានដឹកទំនិញចេញចូលទាំងអស់គឺជាចម្បង។

លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ចាំយាមខេត្តកោះកុង បានបញ្ជាក់ទៀតថា បច្ចុប្បបន្ននេះ ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋ មិនអនុញ្ញាតឲ្យធ្វើដំណើរចេញចូលឡើយ គឺយើងទុកសម្រាប់តែដឹកជញ្ជូនទំនិញចេញចូលតែប៉ុណ្ណោះ។

លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកដឹកទំនិញ ត្រូវមានការទំនាក់ទំនងជាមួយភាគីថៃ ដើម្បីឲ្យខាងអ្នកបើកបរឡានដែលបានដឹកទំនិញមក ត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងត្រួតពិនិត្យបាញ់សំលាប់មេរោគ ឲ្យបានជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩៕ AKP

អត្ថបទទាក់ទង