ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលព្រះសីហនុ ប្រកាសរកឃើញអ្នកជំងឺឆ្លងថ្មី ១២៣ នាក់ទៀត (ភាគច្រើនអាជីវករផ្សារលើ និងគ្រួសារ)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 50
រដ្ឋបាលព្រះសីហនុ ប្រកាសរកឃើញអ្នកជំងឺឆ្លងថ្មី ១២៣ នាក់ទៀត (ភាគច្រើនអាជីវករផ្សារលើ និងគ្រួសារ) រដ្ឋបាលព្រះសីហនុ ប្រកាសរកឃើញអ្នកជំងឺឆ្លងថ្មី ១២៣ នាក់ទៀត (ភាគច្រើនអាជីវករផ្សារលើ និងគ្រួសារ)

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ១២៣នាក់។

ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង ១២៣នាក់រួមមាន៖ អាជីវករផ្សារលើ ក្រុងព្រះសីហនុ និងក្រុមគ្រួសារ ក៏ដូចជាអ្នកពាក់ព័ន្ធជាមួយអាជីវករទាំងនោះ រួមទាំងប្រជាពលរដ្ឋរស់នៅតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១ ចំនួន ១នាក់។

អត្ថបទទាក់ទង