ខ្មែរប៉ុស្ដិ៍ Close

អ្នកវិភាគ៖ «ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ដើម្បីបុព្វហេតុការពារអាយុជីវិតពលរដ្ឋ និងការពារសុខសន្តិភាពជាតិ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 3
អ្នកវិភាគ៖ «ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ដើម្បីបុព្វហេតុការពារអាយុជីវិតពលរដ្ឋ និងការពារសុខសន្តិភាពជាតិ អ្នកវិភាគ៖ «ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ដើម្បីបុព្វហេតុការពារអាយុជីវិតពលរដ្ឋ និងការពារសុខសន្តិភាពជាតិ

(ភ្នំពេញ)៖ សេចក្តីព្រាង «ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ត្រូវបានកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈរដ្ឋមន្ត្រីដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចអនុម័តកាល ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២០ ហើយនឹងត្រូវបញ្ជូនទៅស្នើសុំស្ថាប័ននីតិប្បញ្ញត្តិ អនុម័តតែម្តងដោយមិនចាំបាច់ឆ្លងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីឡើយ។ នេះគឺជាសេចក្តីព្រាងច្បាប់ដែលព្រះរាជាណាចក្រកម្ពុជា ទើបនឹងមានក្នុងរយៈពេល ២៧ឆ្នាំ ក្រោយពេលដែលកម្ពុជារៀបចំការបោះឆ្នោតឆ្នាំ១៩៩៣ ហើយក៏ មិនមែនចម្លែកតែកម្ពុជាដែរដែលមានច្បាប់នេះ គឺប្រទេសទាំងអស់ ដែលជាសមាជិកអង្គការសហប្រជា ជាតិមានច្បាប់នេះ ហើយប្រទេសខ្លះឈានរហូតដល់បង្កើតច្បាប់អាជ្ញាសឹកទៅទៀតដើម្បីការពារសុខ សុវត្ថិភាពនិងស្ថិរភាពជាតិរបស់ខ្លួននីមួយៗ និងគ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ន។

ហេតុអ្វីទើបតែពេលនេះកម្ពុជារៀបចំច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន? សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងដោយផ្អែកតាមស្មារតីនៃមាត្រា ២២ ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះ រាជាណាចក្រកម្ពុជាដែលចែងថា «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»។ នៅពេលច្បាប់នេះត្រូវបានអនុម័តនិងឡាយ ព្រះហស្ថលេខាឱ្យប្រើប្រាស់នឹងផ្តល់ជាមូលដ្ឋានគតិយុត្ត ដើម្បីធានាដល់ការអនុវត្តមាត្រា ២២ ថ្មីនៃរដ្ឋ ធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាច របស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការ ចាំបាច់ដែលមិនអាចខ្វះបានដើម្បីឆ្លើយតបទៅនបឹងស្ថានភាពរបស់ប្រទេសជាតិក្នុងភាពអាសន្នសំដៅ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋព្រមទាំង ការពារទ្រព្យសម្បត្តិនិងបរិស្ថានផងដែរ។

ខណៈនេះពិភពលោកទាំងមូលក្នុងនោះមានកម្ពុជាផងដែរកំពុងតែជួបគ្រោះអាសន្ននៃការរីករាលដាលនិងការចម្លងនៃវីរ៉ុសកូវីដ ១៩ ដែលជាបីសាចឥតស្រមោល ហើយដែលរហូតមកទល់ពេលនេះ បាននិងកំពុងតែចម្លងដល់មនុស្សជិត១លាននាក់ ក្នុងនោះស្លាប់ជាង៤ម៉ឺននាក់ ហើយមនុស្សចំនួន៣ម៉ឺននាក់ កំពុងតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ប្រទេសមួយចំនួន នៃសហភាពអឺរ៉ុប សហរដ្ឋអា មេរិក ថៃហ្វីលីពីនជាដើមបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន។

នៅពេលដែលស្ថានភាពនៃការរីក រាលដាល់នៃវីរ៉ុសកូវីដ ១៩ នេះ នៅតែបន្តកើតមានយ៉ាងខ្លាំងក្លា និងមិនដឹងថា នៅពេលណាអាចនឹង គ្រប់គ្រងបាន កម្ពុជាចាំបាច់ត្រូវមានច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននៅក្នុងដៃ ដែលជាឧបករណ៍ច្បាប់សម្រាប់អនុវត្តនៅពេលដែលគ្រាអាសន្ន បានមកដល់ ជាពិសេសនៅក្នុងករណីបច្ចុប្បន្ន ប្រសិនការរីករាលដាលជំងឺឆ្លងកូវីតមិនអាចគ្រប់គ្រងបាន ហើយឈានដល់ប្រកាសអាសន្ន។

ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់កាលពីថ្ងៃទី៣០ ខែ មីនា រួចហើយថា ជាការចាំបាច់ ដែលកម្ពុជាត្រូវមានច្បាប់នេះនៅក្នុងដៃ មិនមែនន័យថា ច្បាប់នេះត្រូវបានអនុម័ត ហើយរដ្ឋាភិបាលប្រ កាសដាក់ប្រទេសក្នុងភាពអាសន្ននោះទេ។

តើច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នផ្តោតលើអ្វី? និងមានផលប្រយោ ជន៍អ្វីខ្លះសម្រាប់ជាតិនិងប្រជាជនកម្ពុជា? ច្បាប់នេះនឹងកំណត់នូវបែបបទ នីតិវិធី និងលក្ខខណ្ឌនៃ ការប្រកាស ដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រមទាំងវិធានការចាំបាច់នានាដែលរាជរដ្ឋាភិបាល មានសិទ្ធិដាក់ចេញក្នុងពេលប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន។ ការដាក់ប្រទេសជាតិស្ថិតក្នុងភាពអា សន្នអាចធ្វើឡើងបាននៅពេលប្រទេសជាតិប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើង ដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តា លមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈព្រម ទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតនៅទូទាំងប្រទេស។

តើច្បាប់នេះមានចរិតជាការរំលោភសិទ្ធិសេរីភាពនិងជាគ្រោះអាសន្នសម្រាប់កម្ពុជាដូចក្រុមប្រឆាំងលើកឡើងដែរឬទេ? តាមពិតក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួនព្យាយាមធ្វើអ្វីៗឱ្យល្អ ឥតខ្ចោះនៅពេលដែលបរទេសជាចៅហ្វាយរបស់ពួកគេមិនអាចធ្វើបានផង។ ពេលខ្លះ ពួកគេល្ងង់រក លេខដាក់គ្មាន សូត្រតាមទ្រឹស្តី ប៉ុន្តែមិនឆ្លុះបញ្ចាំងពីការពិតដូចករណី អំ សំអាត អនុប្រធានអង្គការលី កាដូដែលការពារអំពើខុសច្បាប់ ការពារការបង្កចលាចល និងការបំភ្លៃ បំផ្លើសព័ត៌មានទាក់ទងនឹងជំងឺ ឆ្លងកូវីដ ១៩របស់ក្រុមជនអតិមួយចំនួនថាជាសិទ្ធិនៃការបញ្ចេញមតិ។ ប៉ុន្តែពួកគេមិនគិតពីផលប៉ះពាល់ធ្ងន់ធ្ងរដែលចេញ ពីការបំភ្លៃនេះឡើយ។ ហេតុអ្វីបានជាក្រុមប្រឆាំង មិនចង់ឱ្យមានច្បាប់នេះ? ពួកគេគ្មានបេះដូងជាអ្នកដឹកនាំឡើយហើយក៏គ្មានស្មារតីនៃការទទួលខុសត្រូវ សុខទុក្ខរបស់ជាតិ និងប្រជាពលរដ្ឋខ្មែរដែរ។ ពួកគេគ្រាន់តែជាអ្នកនយោបាយដើរបោកប្រាស់ និងយកនយោបាយធ្វើអាជីវកម្ម និងជាអ្នកនយោបាយអង្ករកំប៉ុងតែប៉ុណ្ណោះ។

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នដែលនឹងត្រូវអនុម័តដោយស្ថាប័ននីតិប្បញ្ញត្តិនាពេលដ៏ខ្លីខាងមុខ គឺជាការផ្តួចផ្តើម ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងក្លាយជាច្បាប់មួយសម្រាប់កម្ពុជាប្រើប្រាស់ដើម្បីគ្រប់គ្រងគ្រោះអាសន្នទាំងអស់ ដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាស្របតាមមាត្រា ២២ថ្មីនៃរដ្ឋធម្មនុញ្ញដែលបានចែង។ ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នជាឧបករណ៍ច្បាប់ដ៏មានតម្លៃ និងមានភាពត្រឹមត្រូវការពារ សិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋហើយក៏បានបង្ហាញថាកម្ពុជាបានអនុវត្តគោលការណ៍នីតិរដ្ឋត្រឹមត្រូវ។ ជាមួយគ្នានេះ ការរៀបចំច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នបានបង្ហាញ ពីភាពដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរយ៉ាងហ្មត់ចត់លើវិធានការការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺ កូវីដ-១៩ ដ៏កាចសាហាវ។ មិនតែប៉ុណ្ណោះច្បាប់ស្តីពីការគ្រប់គ្រង ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នឹងក៏ជាច្បាប់ដើម្បីការពារសន្តិភាពកម្ពុជាឱ្យគង់វង្សស្ថិតស្ថេរយូរអង្វែងផងដែរ៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១ ខែមេសា ឆ្នាំ ២០២០

អត្ថបទទាក់ទង