ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ចោរដែលលួចហ្វេសប៊ុករបស់លោកត្រូវតែទទួលខុសត្រូវចំពោះបទឧក្រិដ្ឋខាងព័ត៌មានវិទ្យារបស់ខ្លួន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 9
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ចោរដែលលួចហ្វេសប៊ុករបស់លោកត្រូវតែទទួលខុសត្រូវចំពោះបទឧក្រិដ្ឋខាងព័ត៌មានវិទ្យារបស់ខ្លួន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ចោរដែលលួចហ្វេសប៊ុករបស់លោកត្រូវតែទទួលខុសត្រូវចំពោះបទឧក្រិដ្ឋខាងព័ត៌មានវិទ្យារបស់ខ្លួន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ហ្វេសប៊ុករបស់លោកត្រូវបានចោរលួចយកទៅគ្រប់គ្រងព្រមទាំងយកទៅបង្ហោះផ្សាយញុះញង់ថាគណបក្សប្រជាជនកម្ពុជាយល់ព្រមបែងចែកអាសនៈទៅឱ្យគណបក្សដទៃផ្សេងទៀតក្នុងពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនទាន់បានប្រកាសលទ្ធផលផ្លូវការផងនោះ។ លោក បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីចំនួនជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល ដែលពិធីសំណេះសំណាលនេះធ្វើឡើងនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ចោរដែលបានលួចហ្វេសប៊ុករបស់លោកនោះគឺពិតជាទង្វើមេចោរមែន ដែលធ្វើអ្វីលោកមិនបានបែរជាមកលួចយកហ្វេសប៊ុករបស់លោក ដែលជាអំពីឧក្រិដ្ឋកម្មខាងព័ត៌មានវិទ្យា ដែលត្រូវតែទទួលខុសត្រូវនៅពេលខាងមុខ។

គួរបញ្ជាក់ថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានជនអនាមិកលួចយកទៅគ្រប់គ្រងនិងបានបង្ហោះផ្សាយព័ត៌មានស្តីពីការបែងចែកអាសនៈទៅឱ្យគណបក្សដទៃ ព្រមទាំងបានលុបចោលនូវទិន្នន័យជាច្រើននៅក្នុងទំព័រហ្វេសប៊ុកនោះទៀតផង។ ក្រោយមានការខិតខំប្រឹងប្រែងនិងអន្តរាគមន៍ពីក្រុមហ៊ុន ហ្វេសប៊ុកទើប ទទួលបានទំព័រហ្វេសប៊ុកនេះមកគ្រប់គ្រងវិញ៕

អត្ថបទទាក់ទង