ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ពួកក្រុមប្រឆាំងសប្បាយចិត្តពេលឃើញប្រជាពលរដ្ឋរងគ្រោះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 37
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ពួកក្រុមប្រឆាំងសប្បាយចិត្តពេលឃើញប្រជាពលរដ្ឋរងគ្រោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ពួកក្រុមប្រឆាំងសប្បាយចិត្តពេលឃើញប្រជាពលរដ្ឋរងគ្រោះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកមិនដែលខ្វល់ជាមួយសម្តីរបស់ពួកក្រុមប្រឆាំងនោះឡើយពីព្រោះពួកនេះសប្បាយចិត្តនៅពេលឃើញប្រជាពលរដ្ឋរងគ្រោះថ្នាក់កាន់តែច្រើន និងស្តីបន្ទោសដាក់បន្ទុកមកលើរាជរដ្ឋាភិបាល។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហាញមោទនភាពដោយសារប្រជាពលរដ្ឋរងគ្រោះជឿទុកចិត្តមកលើសមត្ថភាពក្នុងការអន្តរាគមន៍របស់កងកម្លាំងសមត្ថកិច្ចដែលបានជួយសង្រ្គោះជនរងគ្រោះដោយទឹកជំនន់នាពេលកន្លងមកផងដែរ៕

អត្ថបទទាក់ទង