ខ្មែរប៉ុស្ដិ៍ Close

    កម្លាំង​នគរបាល​ខណ្ឌ​៧​មក​រា​ធ្វើ​សន្និសីទ​បង្ហាញមុខ​ជនសង្ស័យ​នាក់​ពាក់ព័ន្ធ​ករណី​ប្លន់​និង​ជួញដូរ​គ្រឿងញៀន

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1306
    កម្លាំង​នគរបាល​ខណ្ឌ​៧​មក​រា​ធ្វើ​សន្និសីទ​បង្ហាញមុខ​ជនសង្ស័យ​នាក់​ពាក់ព័ន្ធ​ករណី​ប្លន់​និង​ជួញដូរ​គ្រឿងញៀនកម្លាំង​នគរបាល​ខណ្ឌ​៧​មក​រា​ធ្វើ​សន្និសីទ​បង្ហាញមុខ​ជនសង្ស័យ​នាក់​ពាក់ព័ន្ធ​ករណី​ប្លន់​និង​ជួញដូរ​គ្រឿងញៀន

    ​​ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​ខណ្ឌ​៧​មក​រា​ បង្ហាញមុខ​ជនសង្ស័យ​ប្រុស​ស្រី​១១​នាក់​ (​ស្រី​៣​នាក់​)​ ជា​មុខសញ្ញា​ប្លន់​ ប្រដាប់​អាវុធ​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្តាល​ នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០១៨​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ ។​

    ​លោក​វេរ​សេនីយ៍​ទោ​ ក្រេ​ត​ សិខរី​ន​ អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​ថា​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ​យ៉ាង​សកម្ម​ចំនួន​៦​នាក់​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​៧​មក​រា​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បង្ក្រាប​នាំ​យក​មក​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ។​ ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ចោរប្លន់​សកម្ម​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃអាទិត្យ​ ៨​កើត​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​ ២២​ ខែមេសា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១២​នឹង​១០​នាទី​។​
    ​សូម​បញ្ជា​ក់ថាៈ​ កាលពី​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៣​និង​១០​ទៀប​ភ្លឺ​ នៅ​ចំណុច​មុខ​សួនច្បារ​ណា​ហ្គា​រ​វើ​ល​ ភូមិ​៤​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ (​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​ទំនាស់​ផ្ទុះអាវុធ​ ឈ្មោះ​ ឡុ​ង​ សម្បត្តិ​ ជា​មុខសញ្ញា​ប្លន់​ ដែល​ធ្វើ​សកម្មភាព​កា​រល​ពី​ថ្ងៃ​ទី​ ២៣​ ខែមីនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០២​នឹង​៣០​នាទី​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៤៣​អឺ​០​ហ្សិត​ ផ្លូវ​២១៧​ ភូមិ​៤​ សង្កាត់​អូរ​ឫស្សី​ទី​២​ ខណ្ឌ​៧​មក​រា​)​។​ តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ ចំណុច​ផ្ទះ​លេខ​២១​ ជាន់​ទី​១​ អគារ​ទី​៨​ ផ្លូវ​២១១​ ភូមិ​១២​ សង្កាត់​វាលវង់​។​
    ​លោក​វរសេនីយ៍ឯក​ នេ​ត​ ស៊ី​ថុ​ន​ អធិការ​ខណ្ឌ​៧​មក​រា​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ជា​ចោរប្លន់​ប្រដាប់​អាវុធ​រួម​មាន​ ទី​១-​ឈ្មោះ​ ឡុ​ង​ សម្បត្តិ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​លេខ​២១​ ជាន់​ទី​១​ អគារ​ទី​៨​ ផ្លូវ​២១១​ ភូមិ​១២​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​,​ ទី​២-​ឈ្មោះ​ សំ​ ចាន់​តារា​វុ​ទ្ធ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​ នៅផ្ទះ​ ស្នាក់​នៅផ្ទះ​ជួល​លេខ​២១​ ជាន់​ទី​១​ អគារ​ទី​៨​ ផ្លូវ​២១១​ ភូមិ​១២​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​,​ ទី​៣-​ឈ្មោះ​ ភឿ​ង​ បិះ​គា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ ស្នាក់​នៅ​បន្ទប់​លេខ​៨​ អគារ​ទី​៧​ ផ្លូវ​២១១​ ភូមិ​១២​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​,​ ទី​៤-​ឈ្មោះ​ ម៉ូ​វ​ ស៊ី​និ​ត​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​ថ្មី​ សង្កាត់​ដើម​មៀន​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​,​ ទី​៥-​ឈ្មោះ​ ប៉ែន​ វណ្ណ​ដេ​ត​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មុខរបរ​ ជាង​ជួសជុល​ទូរស័ព្ទ​ ទីលំនៅ​ផ្ទះ​លេខ​៧៤​អឺ​២​ ផ្លូវ​២១៥​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ និង​ទី​៦-​ឈ្មោះ​ ឌិន​ ស៊ី​ណូ​រ៉ា​ ហៅ​ស្លេក​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​ មិន​ពិ​ប្រាកដ​ ទីលំនៅ​ភូមិ​ព្រែក​ តា​ពៅ​១​ សង្កាត់​ដើម​មៀន​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​។​ (​ជនសង្ស័យ​ទាំង​៦​នាក់​ ធ្វើ​តេស​ទឹកនោម​មាន​សារធាតុ​ញៀន​)​។​
    ​វត្ថុ​តាង​ដកហូត​ ៖​ អាវុធ​ខ្លី​២​ដើម​ ម៉ាក​ K59​ លេខ​១១៥១​ ,​ បង់​ចំនួន​មួយ​ មាន​គ្រាប់​ចំនួន​ ០៥​គ្រាប់​ ,​ អាវុធ​ខ្លី​ម៉ាក​ រ៉ូ​ឡូ​ លេខ​ ២០៧៧​ ពណ៌​ទឹកប្រាក់​ គ្រាប់​ចំនួន​ ១០​គ្រាប់​,​ ម៉ូតូ​ ០៥​គ្រឿង​ (១-​ម៉ាក​សេ​១២៥​ ពណ៌​ខ្មៅ​ សេរី​២០១៧​ពាក់​ស្លាក​លេខ​ កណ្តាល​ 1W-9385,​ ២-​ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FY-7369,​ ៣-​ពណ៌​ស​+​ទឹកក្រូច​ គ្មាន​ស្លាក​លេខ​,​ ៤-​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ ZOOMER​ ពណ៌​ទឹកក្រូច​ ពាក់​ស្លាក​លេខ​ 1CG-0526,​ ៥-​ម៉ូតូ​ ម៉ាក​ CBR​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1DE-9832),​ ស្លាក​លេខ​ចំនួន​ ០៣​ សន្លឹក​ (​ ភ្នំពេញ​ 1F-7414​ ,​ សៀមរៀប​ 1S-1064​ ,​ កណ្តាល​ 1Z-2174​ )​។​
    ​ជន​រង​គ្រោះ​ឈ្មោះ​ ណាំ​ លាង​ស្រី​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​ រត់​ម៉ូតូឌុប​ ស្នាក់​នៅផ្ទះ​ជួល​មិន​ចាំ​លេខ​ ផ្លូវ​២១៧​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​។​

    ​លោក​អធិការរង​បន្ត​ថា​ មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​៥​នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​៧​មក​រា​ឃាត់ខ្លួន​។​ ប្រតិបត្តិការ​ឃាត់ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃអាទិត្យ​ ៨​កើត​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១៥​រសៀល​ នៅ​ចំណុច​ មុខ​ផ្ទះ​លេខ​២១​ ជាន់​ទី​១​ អគារ​ទី​ ៨​ ផ្លូវ​២១៧​ ភូមិ​១២​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​។​
    ​លោក​វរសេនីយ៍ឯក​ នេ​ត​ ស៊ី​ថុ​ន​ អធិការ​ខណ្ឌ​៧​មក​រា​ បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​៥​នាក់​រួម​មាន​ទី​១-​ឈ្មោះ​ ឈិ​ត​ រចនា​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ ជាន់​ទី​១​ អគារ​ទី​៨​ ផ្លូវ​២១១​ ភូមិ​១២​ សង្កាត់​ វាលវង់​ ខណ្ឌ​ ៧​មក​រា​,​ ទី​២-​ឈ្មោះ​ ម៉ា​ សុ​ដា​ណេ​ ភេទ​ស្រី​ អាយុ​ ១៨​ឆ្នាំ​ មុខរបរ​ ដើ​បោក​ខោអាវ​ឱ្យ​គេ​ ស្នាក់​នៅផ្ទះ​ជួល​លេខ​២១​ ជាន់​ទី​១​ អគារ​ទី​៨​ ផ្លូវ​២១១​ ភូមិ​១២​ សង្កាត់​ វាលវង់​ ខណ្ឌ​៧​មក​រា​។​ ឃាត់ខ្លួន​នៅ​ចំណុច​ បន្ទប់​លេខ​៥​ ភូមិ​ប៉ប្រក​ខាងជើង​ សង្កាត់​កា​កាប​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​,​ ទី​៣-​ឈ្មោះ​ សួង​ ច​ន្ធូ​ ភេទ​ស្រី​ អាយុ​ ២២​ឆ្នាំ​ មុខរបរ​ កម្មក​រោងចក្រ​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវលំ​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះ​ជួល​មិន​ចាំ​លេខ​ ភូមិ​ព្រែក​តា​ពៅ​១​ សង្កាត់​ដើម​មៀន​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​។​ ទី​៤-​ឈ្មោះ​ សុខ​ អៀង​លី​ ហៅ​ ខ្លឹ​ង​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ មុខរបរ​ មិន​ពិ​ប្រាកដ​ ទីលំនៅ​ ភូមិ​ព្រែក​ហូ​ខាងកើត​ ឃុំ​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ នឹង​ទី​៥-​ឈ្មោះ​ ឈាន​ ឈី​ង​ឈី​ង​ ហៅ​ដា​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ លំនៅ​ភូមិ​ ព្រែក​ហូ​ខាងកើត​ ឃុំ​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​។​ (​ជនសង្ស័យ​ទាំង​ ០៥​ នាក់​ ធ្វើ​តេស​ទឹកនោម​មាន​សារធាតុ​ញៀន​)​។​
    ​វត្ថុ​តាង​ដកហូត​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​មួយ​កញ្ចប់​ធំ​ល្មម​ ០៥​កញ្ចប់​តូច​,​ ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​០២​គ្រឿង​,​ ដែកកេះ​ចំនួន​០៤​។​
    ​បច្ចុប្បន្ន​ ជនសង្ស័យ​និង​វត្ថុ​តាង​ដកហូត​ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ៕

    ប្រភព៖ cambodiapolice

    អត្ថបទទាក់ទង