ខ្មែរប៉ុស្ដិ៍ Close

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប៖ ​បុរសជនជាតិខ្មែរម្នាក់ ដែលបានឆ្លងមេរោគកូវីដ-១៩ ពេលនេះត្រូវបានធ្វើតេស្តលទ្ធផលឃើញថាអវិជ្ជមានមេរោគកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 37
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប៖ ​បុរសជនជាតិខ្មែរម្នាក់ ដែលបានឆ្លងមេរោគកូវីដ-១៩ ពេលនេះត្រូវបានធ្វើតេស្តលទ្ធផលឃើញថាអវិជ្ជមានមេរោគកូវីដ-១៩ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប៖ ​បុរសជនជាតិខ្មែរម្នាក់ ដែលបានឆ្លងមេរោគកូវីដ-១៩ ពេលនេះត្រូវបានធ្វើតេស្តលទ្ធផលឃើញថាអវិជ្ជមានមេរោគកូវីដ-១៩

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប​ ​នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ សភាពអ្នកផ្ទុកកូវីដ-១៩ ចំនួន២នាក់ នៅខេត្តសៀមរាប មានសុខភាពធម្មតា។

ចំពោះជនជាតិខ្មែរម្នាក់ ដែលបានឆ្លងមេរោគកូវីដ-១៩ បន្ទាប់ពីត្រឡប់មកពីប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៣ ខែមីនានេះ ត្រូវបានធ្វើតេស្តកុងត្រូលលើកទី១ លទ្ធផលឃើញថាអវិជ្ជមានមេរោគកូវីដ-១៩។ ទោះជាយ៉ាងណា ក្រុមគ្រូពេទ្យនឹងធ្វើតេស្តកុងត្រូលលើកទី២ទៀត។ ប្រសិនបើតេស្តលើកទី២ អវិជ្ជមានទៀតនោះ គឺមានន័យថា គាត់បានជា សះស្បើយ ពីជំងឺកូវីដ-១៩ នេះហើយ។ គាត់នឹងអាចចាកចេញពីមន្ទីរពេទ្យ ហើយបន្តការងារ ចត្តាឡីស័កនៅផ្ទះខ្លួនឯងបន្តទៀត។

ចំពោះករណីបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ដែលបានឆ្លងពីបុរសជនជាតិជប៉ុនកន្លងទៅនេះ គឺបានធ្វើតេស្ត ចំនួន៧ដងហើយ ជាលទ្ធផលគឺនៅតែវិជ្ជមានមេរោគកូវីដ-១៩ ប៉ុន្តែមេរោគនៅមានចំនួនតិច។ លោកវេជ្ជបណ្ឌិតសង្ឃឹមថា លទ្ធផលនឹងអវិជ្ជមាននៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។

ចំពោះករណីពលករខ្មែរដែល ត្រឡប់មកពី ប្រទេសថៃវិញ មន្រ្តីជំនាញ​សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការត្រួតពិនិត្យតាមដាន សុខភាពរបស់ពួកគាត់យ៉ាងយកចិត្តទុកដាក់ ហើយបើតាមប្រកាស របស់រដ្ឋាភិបាលគឺត្រូវឱ្យគាត់រក្សានៅក្នុងផ្ទះដោយមិនពាក់ព័ន្ធជាមួយអ្នកណាចំនួន១៤ថ្ងៃ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បន្ដថា ចំពោះអ្នកដែលធ្លាប់ពាក់ព័ន្ធប៉ះពាល់ ជាមួយអ្នកជំងឺកូវីដ-១៩ និងអ្នកសង្ស័យ បានមកធ្វើតេស្ត រហូតមកដល់ពេលនេះ មានចំនួន១៧២នាក់ ហើយជាលទ្ធផលអ្នកទាំងអស់នេះអវិជ្ជាមានមេរោគកូវីដ-១៩ទាំងអស់។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា មកដល់ពេលនេះ ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ ចូលរួមសហការអនុវត្តវិធានការបង្ការ ការពារ ទប់ស្កាត់ ភ្ញាក់រលឹកមករកសេវាពិគ្រោះជា មួយគ្រូពេទ្យ ក្នុងករណីមានការសង្ស័យ៕

ប្រភព៖ AKP

អត្ថបទទាក់ទង