ខ្មែរប៉ុស្ដិ៍ Close

ជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅ និងបំពេញការងារក្នុងខេត្តសៀមរាប ទទួលបានការចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 58
ជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅ និងបំពេញការងារក្នុងខេត្តសៀមរាប ទទួលបានការចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅ និងបំពេញការងារក្នុងខេត្តសៀមរាប ទទួលបានការចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ

អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនជនបរទេសដែលរស់នៅ និងធ្វើការនៅខេត្តសៀមរាប។

លោក លឹម ហេង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានឲ្យដឹងថា ការចាក់វ៉ាក់សាំង គឺមិនគិតថ្លៃ និងតាមគោលការណ៍ស្ម័គ្រចិត្ត ហើយយុទ្ធនាការណ៍នេះ ធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលមានរយៈពេលរហូតដល់ថ្ងៃទី២៣ ខែកក្កដា ឬយូរជាងនេះ។

លោកបានបន្ថែមថា មានជនបរទេសជាង ២.០០០នាក់ បានដាក់ពាក្យស្នើសុំទៅរដ្ឋបាលខេត្តសៀមរាប ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ឯកសារចាំបាច់សម្រាប់ជនបរទេសដែលមានបំណងទទួលបានការចាក់វ៉ាក់សាំង រួមមានលិខិតឆ្លងដែន ទិដ្ឋាការស្នាក់នៅមានសុពលភាព (គិតត្រឹមថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២០២១) និងលិខិតបញ្ជាក់វេជ្ជសាស្រ្ត ឬវេជ្ជបញ្ជាប្រើប្រាស់ថ្នាំប្រចាំថ្ងៃ។

លោកបានបន្ថែមទៀតថា នៅក្នុងថ្ងៃដំបូងនេះមាន សមាជិកនៃអង្គភាពការទូត បុគ្គលិកនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនៅកម្ពុជា និងសមាជិកគ្រួសាររបស់ពួកគេ បានមកចាក់វ៉ាក់សាំងផងដែរ៕

អត្ថបទទាក់ទង