ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ភរិយា អញ្ជើញដង្ហែរព្រះមហាក្សត្រក្នុងពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីសាធារណរដ្ឋកូរ៉េ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 55
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ភរិយា អញ្ជើញដង្ហែរព្រះមហាក្សត្រក្នុងពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីសាធារណរដ្ឋកូរ៉េ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ភរិយា អញ្ជើញដង្ហែរព្រះមហាក្សត្រក្នុងពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីសាធារណរដ្ឋកូរ៉េ

នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩​ ម្សិលមិញនេះ​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដង្ហែរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី យាងចូលរួមក្នុងពិធីលៀងសាយភោជន៍ជូនជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដល់ លោក មូន ចេអ៊ិន (Moon Jae-in) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងលោកជំទាវ នៅព្រះបរមរាជវាំង។

លោកប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង ៣:១០នាទី កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង រយៈពេល៣ថ្ងៃ (១៤-១៦ មីនា)។ ទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីសាធារណរដ្ឋកូរ៉េពេលនេះ គឺបានពង្រឹងនូវចំណងមិត្តភាព និងទំនាក់ទំនងសហប្រតិបត្តិការកាន់តែល្អរឹងមាំទូលំទូលាយថែមទៀតរវាង កម្ពុជា និងកូរ៉េខាងត្បូង ជាពិសេសគឺពង្រឹងនូវសន្តិភាព ស្ថិរភាព និងផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនថែមទៀត៕

អត្ថបទទាក់ទង