ព្រះរាជសារ និងរូបភាពដ៏មានន័យរបស់សម្ដេចម៉ែ និងព្រះរាជបុត្រ
ថ្ងៃទី១៨ ខែមិថុនា ជាថ្ងៃចម្រើនព្រះជន្មសម្ដេចម៉ែ សម្ដេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ព្រះជន្មាយុ ៨២ យាងចូល ៨៣ ព្រះវស្សា។
ក្នុងព្រះរាជឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមាតា ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះរាជសព្ទសាធុការពរជ័យ និងថ្វាយអំណរព្រះរាជគុណសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។
ក្នុងព្រះរាជសារនោះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានថ្វាយព្រះពរជ័យដ៏មានអត្ថន័យជ្រាលជ្រៅចំពោះព្រះមាតា។ ចំណែកព្រះមាតាផ្ញើសារថ្លែងអំណរគុណចំពោះព្រះរាជបុត្រផងដែរ។
(ព្រះរាជសារ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី)
(ព្រះរាជសារ សម្តេចព្រះមហាក្សត្រិយ៍ សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ)
សូមទស្សនារូបភាពដ៏មានន័យរបស់សម្ដេចម៉ែ និងព្រះរាជបុត្រ ៖
(រូបភាព AFP)