ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន៖ ក្នុងដំណាក់កាលកូវីដ-១៩ ក្រុមគ្រូពេទ្យកម្ពុជាត្រូវបានប្រសិទ្ធនាមថាជាកងទ័ពអាវស

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1026
    សម្តេចតេជោ ហ៊ុន សែន៖ ក្នុងដំណាក់កាលកូវីដ-១៩ ក្រុមគ្រូពេទ្យកម្ពុជាត្រូវបានប្រសិទ្ធនាមថាជាកងទ័ពអាវសសម្តេចតេជោ ហ៊ុន សែន៖ ក្នុងដំណាក់កាលកូវីដ-១៩ ក្រុមគ្រូពេទ្យកម្ពុជាត្រូវបានប្រសិទ្ធនាមថាជាកងទ័ពអាវស

    សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យក្រុមគ្រូពេទ្យកម្ពុជាបង្កើនសមត្ថភាពក្នុងការព្យាបាលជំងឺកូវីដ-១៩ជាពិសេសឥរិយាបថ ទៅកាន់អ្នកជំងឺប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមជាមួយនឹងពិធីសម្ពោធព្រមគ្នានូវអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ។

    បើតាមសម្តេចតេជោ ក្រុមគ្រូពេទ្យកម្ពុជានៅក្នុងដំណាក់កាលការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ត្រូវបានប្រសិទ្ធនាមថា ជាកងទ័ពអាវស។ សម្តេចតេជោ បញ្ជាក់ថា ដោយសារមានការហត់នឿយខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្តេចបានសម្រេចផ្តល់ក្របខណ្ឌដល់ក្រុមគ្រូពេទ្យដែលពុំមានក្របខណ្ឌ។ ទន្ទឹមគ្នានេះ ដើម្បីឲ្យស័ក្តសមនិងឈ្មោះកងទ័ពអាវស សម្តេចជំរុញឲ្យក្រុមគ្រូពេទ្យផ្តោតទៅលើការយកចិត្តទុកដាក់ព្យាបាលជំងឺរបស់ប្រជាជនជាធំ ដើម្បីប្រជាជនមានភាពកក់ក្តៅលើសុខុមាលភាពសុខភាពសាធារណៈ៕

    អត្ថបទទាក់ទង