ខ្មែរប៉ុស្ដិ៍ Close

មន្ទីរសុខាភិបាលខេត្តក្រចេះ ៖ ពុំមាននរណាម្នាក់សង្ស័យកើតជំងឺកូវីដ-១៩ នៅខេត្តក្រចេះនោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 39
មន្ទីរសុខាភិបាលខេត្តក្រចេះ ៖ ពុំមាននរណាម្នាក់សង្ស័យកើតជំងឺកូវីដ-១៩ នៅខេត្តក្រចេះនោះទេ មន្ទីរសុខាភិបាលខេត្តក្រចេះ ៖ ពុំមាននរណាម្នាក់សង្ស័យកើតជំងឺកូវីដ-១៩ នៅខេត្តក្រចេះនោះទេ

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ មន្ទីរសុខាភិបាលខេត្តក្រចេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងខេត្តក្រចេះ ដោយបានបញ្ជាក់ថា បច្ចុប្បន្នមន្ទីរសុខាភិបាលខេត្ត បាននិងកំពុងអនុវត្តនូវវិធានការបង្ការ និងត្រៀមអន្តរាគមន៍ឆ្លើយតបទៅនឹងការរាតត្បាតជំងឺកូវីដ-១៩ យ៉ាងយកចិត្តទុកដាក់បំផុតតាមគោលការណ៍របស់ក្រសួងសុខាភិបាលចាប់តាំងពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ រួមមាន៖ ពង្រឹងមន្រ្តីចត្តាឡីស័កនៅច្រកទ្វារអន្តរជាតិត្រពាំងស្រែ ពិនិត្យសុខភាពអ្នកធ្វើដំណើរឆ្លងព្រំដែន រៀបចំបន្ទប់ដោយឡែកសម្រាប់ជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យបង្អែកទាំង៣ ពង្រឹងសមត្ថភាពក្នុងការថែទាំព្យាបាលជំងឺ និងការបង្កាការចម្លងរោគដល់សេវាសុខាភិបាលសាធារណៈ និងឯកជន អប់រំអំពីវិធានការបង្ការការចម្លងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋទូទៅ និងសិស្សានុសិស្ស និងបានតាមដានអង្កេតស្រាវជ្រាវជាប្រចាំ។

គិតមកដល់ត្រឹមម៉ោង ២ល្ងាច ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុងខេត្តក្រចេះ គ្មានអ្នកណាម្នាក់សង្ស័យកើតជំងឺកូវីដ-១៩នោះទេ។

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

អត្ថបទទាក់ទង