ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំប្រជាពលរដ្ឋឲ្យប្រើប្រាស់ក្រមាខ្មែរ ដើម្បីការពារពីការឆ្លងជំងឺកូវីដ-១៩

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1116
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំប្រជាពលរដ្ឋឲ្យប្រើប្រាស់ក្រមាខ្មែរ ដើម្បីការពារពីការឆ្លងជំងឺកូវីដ-១៩លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំប្រជាពលរដ្ឋឲ្យប្រើប្រាស់ក្រមាខ្មែរ ដើម្បីការពារពីការឆ្លងជំងឺកូវីដ-១៩

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំប្រជាពលរដ្ឋឲ្យប្រើប្រាស់ក្រមាខ្មែរជំនួសម៉ាសដើម្បីការពារពីការឆ្លងជំងឺកូវីដ-១៩។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥៥ ប្រវែងសរុប ១៨៩,១៦ គ.ម ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្របជាមួយការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ១០ ប្រវែងសរុប ១៩៨,៧១ គ.ម ចាប់ពី ខេត្តបាត់ដំបង (សំឡូត) កាត់ខេត្តពោធិ៍សាត់ (វាលវែង) ទៅដល់ខេត្តកោះកុង (ក្រុងខេមរភូមិន្ទ)។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្រមាខ្មែរអាចការពារការឆ្លងមេរោគកូរ៉ូណា យ៉ាងមានប្រសិទ្ធភាពខ្លាំងជាងម៉ាសដែលកំពុងតែឡើងថ្លៃ និងផ្តល់នូវសោភ័ណភាពស្អាតបែបខ្មែរទៀតផង៕

    អត្ថបទទាក់ទង