ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃ២ធ្នូ មានព្រឹត្តិការណ៍ប្រវត្តិ​សាស្ត្រ ៣សំខាន់ សំរាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាសម្រាប់កម្ពុជាទាំងមូល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 85
ថ្ងៃ២ធ្នូ មានព្រឹត្តិការណ៍ប្រវត្តិ​សាស្ត្រ ៣សំខាន់ សំរាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាសម្រាប់កម្ពុជាទាំងមូល ថ្ងៃ២ធ្នូ មានព្រឹត្តិការណ៍ប្រវត្តិ​សាស្ត្រ ៣សំខាន់ សំរាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាសម្រាប់កម្ពុជាទាំងមូល

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័ យវេស្ទើន នៅកោះពេជ្រ ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានមានប្រសាសន៍ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលបានកើត ឡើងនៅក្នុងខែធ្នូ ២០១៩ នេះ ដែលក្នុងនោះលោកបានមានប្រសាសន៍ថា ក្នុងថ្ងៃ២ធ្នូ មានព្រឹត្តិការណ៍ប្រវត្តិ​សាស្ត្រ៣សំខាន់សំរាប់លោក ក៏ដូចជាសម្រាប់កម្ពុជាទាំងមូលគឺ៖

ទី១) ២​ ធ្នូ ១៩៧៨ គឺជាថ្ងៃបង្កើត រណសិរ្យសាមគ្គីស ង្គ្រោះជាតិកម្ពុជា ដើម្បីប្រមូលផ្តុំកម្លាំងក្នុងការរំដោះប្រ ទេសជាតិអោយរួចផុតពីរបបប្រល័យពូជសាសន៍ ខ្មែរ ក្រហមប៉ុលពត។
ទី២) ២ ធ្នូ ឆ្នាំ១៩៨៧ ដែលព្រឹត្តិការណ៍ជំនួបចរចាជា លើកដំបូងរវាង សម្តេចព្រះនរោត្តម សីហនុ ជាមួយ សម្តេច ហ៊ុន សែន នៅ Fère en Tardenois នៅប្រទេសបារាំង ដែលគិតមកដល់ពេលនេះមានរយៈពេល ៣២ ឆ្នាំហើយ មុននឹងមានការពិភាក្សាចរចាបង្កើតកិច្ចព្រមព្រៀងទីក្រុងបារីស ២៣តុលា ១៩៩១ និង
ទី៣) ២ ធ្នូ ឆ្នាំ១៩៩៨ ក្នុងការរៀចំយុទ្ធសាស្ត្រត្រីកោណក្រោយពេលបង្កើតរាជរដ្ឋាភិបាល។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា យុទ្ធសាស្ត្រត្រីកោណនោះគឺមានមុំ៣សំខាន់គឺ៖
ទី១- ការធ្វើសន្តិភាវូបនីកម្ម មានន័យថាការពង្រឹងសន្តិ ភាពផ្ទៃក្នុងប្រទេស ទប់ស្កាត់មិនអោយមានការបាញ់ បោះ និងជម្លោះផ្ទៃក្នុងតទៅទៀត។
ទី២- ការធ្វើសមាហរណកម្មកម្ពុជាអោយបានឆាប់បំផុ តជាមួយសហគមអន្តរជាតិ ហើយដែលពេលនោះយើងក៏បានយកកៅអីកម្ពុជាដែលបានព្យួរទុកនៅអង្គការស​ហប្រជាជាតិ (UN) ត្រឡប់មកវិញ ហើយពេលនោះយើង​ក៏ចាប់ផ្តើមមានការប្រជុំនិងចូលជាសមាជិកអា​ស៊ា​ន (ASEAN) និងជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងៗទៀត។
ទី៣- ផ្អែកលើកកត្តាអនុគ្រោះផ្ទៃក្នុង និងកត្តាអនុគ្រោះអន្តរជាតិ គឺកម្ពុជាបានខិតខំទាំងប្រមូលគ្រប់ធនធានទាំងអស់ដើម្បីជំរុញការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស៕