ខ្មែរប៉ុស្ដិ៍ Close

    នៅថៃ្ងនេះកម្ពុជា​បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន​១២ករណីបន្ថែមទៀត

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 881
    នៅថៃ្ងនេះកម្ពុជា​បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន​១២ករណីបន្ថែមទៀតនៅថៃ្ងនេះកម្ពុជា​បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន​១២ករណីបន្ថែមទៀត

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលស្តីពី ការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជាសម្រាប់ថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០២២ បានឱ្យដឹងថា នៅថ្ងៃនេះ មានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីបន្ថែមទៀតចំនួន ១២ករណី ដែលសុទ្ធសឹងជាករណីឆ្លងនៅក្នុងសហ​គមន៍ទាំ​ងអស់។

    ក្រៅពីករណីឆ្លងថ្មីចំនួន១២នាក់នេះ គឺមិនមានករណីស្លាប់ និងជាសះស្បើយថ្មីទេនៅថ្ងៃនេះ។ គួរបញ្ជាក់ថា សរុបមកដល់ត្រឹមថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២២នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦,៣២៦ មានអ្នកជាសះស្បើយសរុបទាំងអស់ចំនួន ១៣៣,២០៦ និងករណីស្លាប់បាត់បង់ជីវិតមានចំនួនសរុប ៣,០៥៦៕

    អត្ថបទទាក់ទង