ខ្មែរប៉ុស្ដិ៍ Close

ក្រសួងប្រៃសណីយ៍រៀបចំអនុវត្ត​គម្រោង​បង្កើត​វេ​ប​សាយ​ជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២០ បច្ចេកវិទ្យា 26
ក្រសួងប្រៃសណីយ៍រៀបចំអនុវត្ត​គម្រោង​បង្កើត​វេ​ប​សាយ​ជាតិ ក្រសួងប្រៃសណីយ៍រៀបចំអនុវត្ត​គម្រោង​បង្កើត​វេ​ប​សាយ​ជាតិ

រសៀល​ថ្ងៃពុធ​ ​ទី​០​៤​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ ​អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ស្តីពី​វឌ្ឍនភាព​ ​និង​ទិសដៅ​បន្ត​ក្នុង​ការ​អនុវត្ត​គម្រោង​រៀបចំ​វេ​ប​សាយ​ជាតិ​ (​National​ ​Web​ ​Port​a​l​) ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​ ​ព្រមទាំង​អ្នកជំនាញ​ការ​ ​សិង្ហបុរី​ ​ផង​ដែរ​។​

​​កិច្ចប្រជុំ​នេះ​រៀបចំ​ឡើង​ ​ដើម្បី​ស្វែងយល់​អំពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​កម្មវិធី​កសាង​សមត្ថភាព​លើ​វិ​ស័​យ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ដំណាក់កាល​ទី​២​ ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​និង​ភាគី​សិង្ហបុរី​ ​Singapore​ ​Cooperation​ ​Enterprise​ (SC​E​) ​ដែល​ផ្តោត​លើ​គម្រោង​អាទិភាព​ចំនួន​ ​០​២​ ​គឺ​៖​ ​គម្រោង​កសាង​សមត្ថភាព​ក្នុង​ការរៀបចំ​វេទិកា​វេ​ប​សាយ​ជាតិ​(​National​ ​Web​ ​Port​a​l​) ​និង​គម្រោង​កសាង​សមត្ថភាព​ក្នុង​ការរៀបចំ​ស្ថាបត្យកម្ម​សហគ្រាស​រដ្ឋាភិបាល​ (​Government​ ​Enterprise​ ​Architecture​ – ​G​E​A​)​។​ ​ការ​អនុវត្ត​គម្រោង​នេះ​ ​ក៏បាន​រៀបចំ​ស្រប​ទៅ​នឹង​ចក្ខុវិស័យ​នៃ​ការ​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ដែល​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​នឹង​កំពុង​សហការ​ជាមួយ​អន្តរ​ក្រសួង​ ​ហើយ​គ្រោង​ដាក់​ឱ្យដំណើរការ​ ​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​០​ ​ខាងមុខនេះ​ ​ផង​ដែរ​៕

អត្ថបទទាក់ទង