ខ្មែរប៉ុស្ដិ៍ Close

គណបក្សប្រជាជនកម្ពុជាទទួលសមាជិកថ្មីមកពីគណបក្សនយោបាយផ្សេងចំ​នួន​៥១៨នាក់នៅស្រុកអូររាំងឪ

ដោយ៖ សន បទុម ​​ | ថ្ងៃអាទិត្យ ទី២២ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 48
គណបក្សប្រជាជនកម្ពុជាទទួលសមាជិកថ្មីមកពីគណបក្សនយោបាយផ្សេងចំ​នួន​៥១៨នាក់នៅស្រុកអូររាំងឪ គណបក្សប្រជាជនកម្ពុជាទទួលសមាជិកថ្មីមកពីគណបក្សនយោបាយផ្សេងជាង៥១៨នាក់នៅស្រុកអូររាំងឪ ...........

បន្ទាប់ពីមានពិធីចែកសេចក្តីសម្រេចបញ្ចូលលើកទី១ សមាជិក សមាជិកាថ្មីនៃគណបក្សប្រជាជនកម្ពុជា ក្នុងស្រុក អូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ លោក សាយ សំអាល់ សមាជិកគណ:កម្មាធិការកណ្តាល និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានស្វាគមន៍យ៉ាងកក់ក្តៅដល់សមាជិក សមាជិកាគណបក្ស​ប្រជានកម្ពុជា ដែលសម្រេចចិត្តដ៏ត្រឹមត្រូវមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែល​មាន​ចំ​នួន​សរុប​៥១៨នាក់​។

លោក សាយ​ សំ​អាល់​ បានចាត់ទុកថាការចូលរួមរស់របស់ប្រជាពលរដ្ឋក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ ព្រោះបានចូលរួមចំណែកធានាដល់ការការពារសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យរបស់កម្ពុជា។ លោកប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបន្ថែមថា ការចូលរួមនាពេលនេះ ជំរុញអោយកម្ពុជាមានភាពសុខុដុមរម្យនា និងមានការជឿនលឿនទៅមុខថែមទៀត ហើយបានបង្ហាញកាន់តែច្បាស់ថាកម្ពុជាជារដ្ឋអធិតេយ្យមួយយ៉ាងពិតប្រាកដ។

លោកបាន​បន្តថា ជាមួយគ្នានេះដែរ គណបក្សប្រជាជនកម្ពុជា ខិតខំប្រឹងប្រែងនាំយកមកជូនមាតុប្រទេសទាំងលំបាកនិងឆ្លងកាត់សង្រ្គាម ការបង្រួបបង្រួមជាតិ ចរចារ និងបានបញ្ចប់សង្រ្គាម ហើយបានធ្វើឱ្យប្រទេសមានស្ថេរភាពនយោបាយ និងសន្តិភាពពេញលេញ និងទទួលបានកំណើនសេដ្ឋកិច្ច និងធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពរីកចំរើន ព្រមទាំងអភិវឌ្ឍន៍គ្រប់វិស័យ។

បើតាម​លោក ងួន ប៊ុនណ្ណាន ប្រធានគណៈកម្មាធិការបក្សស្រុកអូររាំងឪ បានឱ្យដឹងថា សមាជិកសមាជិកា ចំនួន៥១៨នាក់ ដែល​មកចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំនៅ​ពេល​នេះ គឺមកពីគណបក្សនយោបាយនានា ៕

 

អត្ថបទទាក់ទង