ខ្មែរប៉ុស្ដិ៍ Close

ស្ថានទូតចិន៖ ក្រោយដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ការទិញអង្កររបស់កម្ពុជាទៅកាន់ប្រទេសចិន មានសន្ទុះកើនខ្លាំងគួរឲ្យកត់សម្គាល់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 69
ស្ថានទូតចិន៖ ក្រោយដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ការទិញអង្កររបស់កម្ពុជាទៅកាន់ប្រទេសចិន មានសន្ទុះកើនខ្លាំងគួរឲ្យកត់សម្គាល់ ស្ថានទូតចិន៖ ក្រោយដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ការទិញអង្កររបស់កម្ពុជាទៅកាន់ប្រទេសចិន មានសន្ទុះកើនខ្លាំងគួរឲ្យកត់សម្គាល់

ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ បង្ហោះសារតាមរយៈ Facebook ផ្លូវការរបស់ខ្លួន ដោយកត់សម្គាល់ឃើញថា ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ការទិញអង្ករកម្ពុជា របស់ប្រទេសចិនមានសន្ទុះកើនខ្លាំងគួរឲ្យកត់សម្គាល់។

កើនឡើងបន្ទាប់ពី សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញតួលេខថា ២ខែដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករសរុបចំនួន១៣៦,៥០០តោន មានចំនួន២២% បើធៀបជាមួយនឹងរយៈដូចគ្នា ក្នុងឆ្នាំ២០១៩ ក្នុងនោះនាំចេញទៅកាន់ប្រទេសចិន មានរហូតដល់៣៦,១០០តោន មានចំនួន៣៣%។

ស្ថានទូតចិនប្រចាំកម្ពុជា បានសរសេរយ៉ាងដូច្នេះថា «យោងតាមតួលេខនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ឃើញថាតួលេខនៃការទិញអង្ករ របស់កម្ពុជាទៅកាន់ប្រទេសចិន មានសន្ទុះកើនខ្លាំងគួរឲ្យកត់សម្គាល់។ ក្នុងរយៈពេល២ខែដើម ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករសរុបចំនួន១៣៦៥០០តោន មានចំនួន២២%បើធៀបជាមួយនឹងរយៈដូចគ្នា ក្នុងឆ្នាំ២០១៩។ ក្នុងនោះការនាំអង្ករ ចេញទៅកាន់ប្រទេសចិន មានចំនួនពី២៧១០០តោន រហូតដល់៣៦១០០តោន មានចំនួន៣៣%បើធៀបជាមួយនឹងរយៈដូចគ្នាក្នុងឆ្នាំ២០១៩»

សូមជម្រាបថា ប្រទេសកម្ពុជា ទទួលបានចំណូលប្រមាណ៥០០លានដុល្លារអាមេរិក ពីការនាំចេញអង្ករ ក្នុងបរិមាណ៦២ម៉ឺនតោន នៅឆ្នាំ២០១៩។ នៅឆ្នាំ២០១៩ ប្រទេសចិនទិញអង្ករពីកម្ពុជាចំនួន២៤៨,១០៥តោន មានការកើនឡើងចំនួន៦២,៥៦៨តោន ស្មើ២៥.២០%៕

អត្ថបទទាក់ទង