ខ្មែរប៉ុស្ដិ៍ Close

រដ្ឋាភិបាលចិន សម្រេចផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ Sinopharm ចំនួន ៤០ម៉ឺនដូសទៀតដល់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 48
រដ្ឋាភិបាលចិន សម្រេចផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ Sinopharm ចំនួន ៤០ម៉ឺនដូសទៀតដល់កម្ពុជា រដ្ឋាភិបាលចិន សម្រេចផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ Sinopharm ចំនួន ៤០ម៉ឺនដូសទៀតដល់កម្ពុជា

យោងតាមការបង្ហោះផ្សាយលើបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋាភិបាលចិន សម្រេចផ្តល់ជំនួយឥតសំណង ជាវ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម Sinopharm ចំនួន ៤០ម៉ឺនដូសបន្ថែមទៀតដល់កម្ពុជា។

ប្រភពដដែលបានបន្តថា ការផ្តល់ជំនួយឥតសំណង ជាវ៉ាក់សាំងនេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ទៀតថា វ៉ាក់សាំងទាំងនេះ នឹងដឹកជញ្ជូនមកដល់ប្រទេសកម្ពុជា នាចុងខែមេសាខាងមុខនេះ តាមរយៈជើងហោះហើរពាណិជ្ជកម្ម៕

អត្ថបទទាក់ទង