ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ជាថ្មីថា ប្រជាពលរដ្ឋទិញផ្ទះ និងខុនដូរតម្លៃក្រោម ៧ម៉ឺនដុល្លារ មិនជាប់ពន្ធប្រថាប់ត្រាទេ

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 140
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ជាថ្មីថា ប្រជាពលរដ្ឋទិញផ្ទះ និងខុនដូរតម្លៃក្រោម ៧ម៉ឺនដុល្លារ មិនជាប់ពន្ធប្រថាប់ត្រាទេ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ជាថ្មីថា ប្រជាពលរដ្ឋទិញផ្ទះ និងខុនដូរតម្លៃក្រោម ៧ម៉ឺនដុល្លារ មិនជាប់ពន្ធប្រថាប់ត្រាទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងប្រឈមនឹងការរំខានដោយជំងឺកូវីដ ១៩ (កូរ៉ូណា) គឺលោកសូមបញ្ជាក់ច្បាស់សារជាថ្មីជូនដល់បងប្អូនជនរួមជាតិទូទាំងប្រទេសអោយបានជ្រាបថា បើបងប្អូនទិញផ្ទះ ទិញខុនដូ ឬផ្ទះល្វែង ក្រោមតម្លៃ ៧ម៉ឺនដុល្លារ គឺមិនមានបង់ពន្ធប្រថាប់ត្រាទេ។ លោកបានថ្លែងដូចនេះក្នុងឱកាសដែលលោកនិងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាអញ្ជើញជាអធិបតីភាពរួមគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ដែលមានប្រវែង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា នេះជាឱកាសដ៏ល្អបំផុតសម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់បានផ្ទះសម្បែងរស់នៅក្នុងតម្លៃសមរម្យនៅក្នុងកាលៈទេសៈនេះ៕

អត្ថបទទាក់ទង