សមត្ថកិច្ចព្រំដែនទឹកកម្ពុជា ឃាត់នាវាកាំមេរ៉ូនមួយគ្រឿង ចូលមកបំពានដែនសមុទ្រកម្ពុជា
(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ បានអោយដឹងថា នៅថ្ងៃទី០១ ខែមិនានេះ សមត្ថកិច្ចព្រំដែនទឹកបានរកឃើញនិងឃាត់នាវាបរទេសមួយគ្រឿង ដែលបានបោះយុថ្កាបំពាន់ដែនសមុទ្រកម្ពុជា នៅចំណុចនិយាមការ N10០05.1300,1E103០07.8593 នៅចន្លោះកោះកុង និង កោះប៉ូឡូវៃ។ តាមការបំភ្លឺរបស់អ្នកទទួលខុសត្រូវនាវានោះបានបញ្ជាក់ជូនសមត្ថកិច្ចឱ្យដឹងថា នាវាដែលបានឃាត់នេះមានឈ្មោះ MT-COURAGEOUS សញ្ជាត្តិ CAMEROON មាននាវឹកចំនួន១៦នាក់ និងបានទទួលបញ្ជាចេញពីកំពង់ផែ KAO HSIUNG នៃកោះតៃវ៉ាន់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ លុះដល់ថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២០ នាវានេះ បានបោះយុថ្កាបំពាន់ដែនសមុទ្រកម្ពុជា នៅចំណុចនិយាមការ N10005.1300,1E103007.8593 ដើម្បីរងចាំបទបញ្ជាថ្មីពីថៅកែ ។
បច្ចុប្បន្ននាវា MT-COURAGEOUS ត្រូវបានសម្ថកិច្ចការពារព្រំដែនទឹក ឃាត់ និងបញ្ជូនទៅព្រះរាជអាជ្ញាអមតុលាការខេត្តព្រះសីហនុដើម្បីបន្តនិត្តិវិធី និងចាត់ការតាមផ្លូវច្បាប់៕
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖