ខ្មែរប៉ុស្ដិ៍ Close

បរិវេណប្រាសាទអង្គរវត្តកំពុងប្រែមុខមាត់ថ្មី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 51
បរិវេណប្រាសាទអង្គរវត្តកំពុងប្រែមុខមាត់ថ្មី បរិវេណប្រាសាទអង្គរវត្តកំពុងប្រែមុខមាត់ថ្មី

អាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្តើមអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ពន្ធ សម្បទាទេសចរណ៍ ទេសភាព និងបរិស្ថាននៅបរិវេណមុខប្រាសាទអង្គរវត្តផ្នែកខាងលិចឱ្យមានភាពល្អប្រសើរ ក្នុងទិសដៅលើកគុណតម្លៃអង្គរដែលជានិមិត្តរូប ដួងព្រលឹងជាតិខ្មែរ និងជារមណីយដ្ឋានបេតិកភណ្ឌ។

គម្រោងទាំងនោះរួមមាន៖ កែប្រែដីទំនេរគ្មានស្មៅ និងដើមឈើ ឱ្យក្លាយជាវាលស្មៅ និងសួនឈើដ៏ស្រស់បំព្រងគ្រប់រដូវកាល រៀបចំសណ្តាប់ធ្នាប់ការលក់ដូរ ដោយធ្វើទីលានបដិសណ្ឋារកិច្ចទទួលភ្ញៀវទេសចរ កន្លែងផ្តល់ព័ត៌មាន កន្លែងតាំងពិព័រពណ៍ តូបលក់ដូរសម្រាប់ប្រជាជនក្នុងស្រុក និងលំដាប់អន្តរជាតិ រៀបចំឡានម៉ូតូ និងរ៉ឺម៉ក ដែលចតគ្មានសណ្តាប់ធ្នាប់ ឱ្យចូលចតក្នុងចំណត រៀបចំប្រព័ន្ធរំដោះទឹក មិនឱ្យមានទឹកដក់ភក់ជ្រាំក្នុងវស្សាន្តរដូវ។

ក្នុងនោះដែរ អាជ្ញាធរជាតិអប្សរា ក៏បានរៀបចំដាំដើមឈើអមសងខាងផ្លូវចាប់ពីព្រលានយន្តហោះឆ្ពោះទៅប្រាសាទអង្គរវត្ត កែសម្រួលផ្លូវដោយចាក់បេតុងកៅស៊ូ(AC) និងកាត់ដកហូតដើមឈើងាប់ និងដើមឈើមួយចំនួនទៀតដូចជា ដើមពុទ្រា ដើមអំពិលទឹកជាដើម ដោយដាំជំនួសមកវិញនូវដើមឈើប្រណីត ហើយនឹងរៀបចំផ្លូវថ្មើរជើងដែលមានដាំស្មៅអមសងខាងផ្លូវផងដែរ៕

អត្ថបទទាក់ទង