ខ្មែរប៉ុស្ដិ៍ Close

ទីបំផុតពាក្យបណ្តឹងរបស់សម្តេច ហ៊ុន សែន ប្តឹងទណ្ឌិត សម រង្ស៉ី ត្រូវបានព្រះរាជអាជ្ញាទីក្រុងប៉ារីស សម្រេចឯកភាពចោទប្រកាន់តាមចៅក្រមស៊ើបសួរ និងត្រៀមកំណត់ថ្ងៃបើកសវនាការឆាប់ៗ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០ ឯកសារ 95
ទីបំផុតពាក្យបណ្តឹងរបស់សម្តេច ហ៊ុន សែន ប្តឹងទណ្ឌិត សម រង្ស៉ី ត្រូវបានព្រះរាជអាជ្ញាទីក្រុងប៉ារីស សម្រេចឯកភាពចោទប្រកាន់តាមចៅក្រមស៊ើបសួរ និងត្រៀមកំណត់ថ្ងៃបើកសវនាការឆាប់ៗ ទីបំផុតពាក្យបណ្តឹងរបស់សម្តេច ហ៊ុន សែន ប្តឹងទណ្ឌិត សម រង្ស៉ី ត្រូវបានព្រះរាជអាជ្ញាទីក្រុងប៉ារីស សម្រេចឯកភាពចោទប្រកាន់តាមចៅក្រមស៊ើបសួរ និងត្រៀមកំណត់ថ្ងៃបើកសវនាការឆាប់ៗ

(FN): នៅទីបំផុតពាក្យបណ្ដឹងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលប្តឹងលោក សម រង្ស៉ី នៅប្រទេសបារាំង ត្រូវបានព្រះរាជអាជ្ញាទីក្រុងប៉ារីស សម្រេចឯកភាពចំពោះការដាក់នៅក្រោមការត្រួតពិនិត្យចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» របស់ចៅក្រមស៊ើបសួរនៃតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស និងសម្រេចបញ្ជូនសំណុំរឿងទៅជំនុំជម្រះ នាពេលឆាប់ៗខាងមុខ។

លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ថ្លែងប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ យ៉ាងដូច្នេះថា «ពាក្យបណ្តឹងរបស់សម្តេចតេជោ ប្តឹងទណ្ឌិត សម រង្ស៉ី ត្រូវបានព្រះរាជអាជ្ញាឯកភាពជាមួយនឹងការចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល របស់ចៅក្រមស៊ើបសួររួចហើយ។ ជាមួយគ្នានេះព្រះរាជអាជ្ញាក៏បានស្នើសុំបញ្ជូនរឿងទៅជំនុំជម្រះ និងកំណត់ថ្ងៃសវនាការនាពេលឆាប់ៗខាងមុខ»

លោក គី តិច បានបញ្ជាក់បន្ថែមថា នៅពេលនេះលោក សម រង្ស៉ី បានស្វះស្វែងរកមេធាវី២រូបការពារខ្លួនក្នុងរឿងក្តីនេះ បើតាមនីតិវិធីមេធាវីរបស់ សម រង្សី មានរយ:ពេល៣ខែ សម្រាប់ដាក់សារណាការពារ ដោយគិតចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ពោលគឺគិតពីថ្ងៃចៅក្រមស៊ើបសួរធ្វើការចោទប្រកាន់លើ សម រង្ស៊ី។

សូមជំរាបថា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ តុលាការព្រហ្មទណ្ឌ នៃទីក្រុងប៉ារីស បានសម្រេចដាក់ទណ្ឌិត សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ ដែលបានសំងំលាក់ខ្លួននៅក្នុងប្រទេសបារាំង ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា។

ការចោទប្រកាន់នេះ ត្រូវបានធ្វើចំពោះគ្រប់ពាក្យសម្ដីចោទប្រកាន់ទាំងអស់ដែលបានលើកឡើងនៅក្នុងពាក្យបណ្ដឹងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

ចៅក្រមស៊ើបសួរបារាំងបានកត់សម្គាល់ថា មានតម្រុយ និងភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ដែលអាចបញ្ជាក់ថា បុគ្គល សម រង្ស៉ី បានប្រព្រឹត្តបទល្មើសដូចដែលបាន ចោទប្រកាន់ខាងលើ។ សូមបញ្ជាក់ផងដែរថា បុគ្គល សម រង្ស៉ី ពុំមានមូលដ្ឋានផ្លូវច្បាប់ ដែលអាចប្រកែកដោះបន្ទុក ឬធ្វើការជំទាស់ទៅនឹងពាក្យសម្ដីរបស់ខ្លួន ដែលត្រូវបានចោទប្រកាន់នោះទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានសម្រេចដាក់ពាក្យបណ្តឹងជាផ្លូវការ ប្តឹងទណ្ឌិត សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស នៃប្រទេសបារាំង។

តើទណ្ឌិត សម រង្ស៉ី នឹងមានលេសដូចម្តេចទៀត នៅពេលដែលតុលាការប្រទេសបារាំង ជាប្រទេសដែលទណ្ឌិត សម រង្សី កំពុងរស់នៅបច្ចុប្បន្ននេះ បានធ្វើការចោទប្រកាន់ និងឈានទៅដល់ការកាត់ទោសបុគ្គល សម រង្ស៉ី នាពេលខាងមុខដែរនោះ?៕

អត្ថបទទាក់ទង