ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មធ្ងន់ៗ ឆ្លើយតបទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 44
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មធ្ងន់ៗ ឆ្លើយតបទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មធ្ងន់ៗ ឆ្លើយតបទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មឆ្ងន់ៗ ឆ្លើយតបចំពោះការលើកឡើងមួយចំនួន ដែលថាកម្ពុជាមិនគួរ បង្កើតច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននៅពេលនេះ។ លោក បានសង្កត់ពាក្យឆ្ងន់ៗ ជាថ្មីដល់ក្រុមមនុស្សមួយចំនួនទាំងអស់នោះ ថាហេតុអ្វីបានជាបារម្ភខ្លាំងម្លេះពីរឿងនេះ? ក្នុងនាមជាថ្នាក់ដឹកនាំ គឺលោក បានដឹងច្បាស់ណាស់ថាពេលវេលាណាត្រូវប្រើច្បាប់នេះនោះ ប៉ុន្តែសំខាន់គឺកម្ពុជាត្រូវមានច្បាប់នេះជាមុនសិន។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញធ្វើសន្និសីទសន្និសីទព័ត៌មានជាលើកទី៤ ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ នៅវិមានសន្តិភាព។

ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថាមនុស្សដែលតែងតែរិៈគន់ទាំងនោះភាគច្រើនមិនចេះដឹងពីច្បាប់គ្រប់គ្រងប្រទេសនោះទេ។ លោកបញ្ជាក់ថា ក្នុងនាមជាប្រមុខដឹកនាំប្រទេស ពិតណាស់ មិនចង់ប្រើច្បាប់នេះនោះទេ ពីព្រោះវានឹងប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិ ប៉ុន្តែច្បាប់នេះ គេត្រូវតែមានដើម្បីបង្ការទុកជាមុន នៅពេលបញ្ហាកើតមានឡើងគឺគេដាក់អនុវត្តភ្លាមតែម្តង។ សូមជំរាបថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅពេលនេះបានបញ្ជូនដល់រដ្ឋសភានៅព្រឹកថ្ងៃទី៧ខែមេសានេះ ហើយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបញ្ជូនសេចក្តីព្រាងច្បាប់នេះឲ្យដល់ដៃគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាពិនិត្យសិក្សាផងដែរ៕

អត្ថបទទាក់ទង