ខ្មែរប៉ុស្ដិ៍ Close

សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បង្ហាញការសោកស្តាយលើការសម្រេចរបស់អឺរ៉ុបពាក់ព័ន្ធការកាត់ផ្នែនខ្លះនៃ EBA

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 102
សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បង្ហាញការសោកស្តាយលើការសម្រេចរបស់អឺរ៉ុបពាក់ព័ន្ធការកាត់ផ្នែនខ្លះនៃ EBA សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បង្ហាញការសោកស្តាយលើការសម្រេចរបស់អឺរ៉ុបពាក់ព័ន្ធការកាត់ផ្នែនខ្លះនៃ EBA

សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) បានចេញសេចក្តីថ្លែងការណ៍ដោយបានសម្តែងការខកចិត្ត និងក្តីបារម្ភរបស់ខ្លួនចំពោះសេចក្តីសម្រេចរបស់គណៈកម្មការសហភាពអឺរ៉ុប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ អំពីការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» EBA ពីកម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា ទោះបីជាមានការសម្រេចចិត្តនេះក្តី ក៏ខ្លួន និងសមាជិករបស់ខ្លួន នៅតែបន្តប្តេជ្ញាចិត្តចំពោះកម្ពុជា និងធ្វើអ្វីដែលយើងអាចធ្វើទៅបានដើម្បីកាត់បន្ថយផលប៉ះពាល់នៃការដកកម្មវិធីអនុគ្រោះពន្ធមួយនេះ និងជួយជ្រោមជ្រែងដល់កម្មករ ព្រមទាំងវិស័យផលិតកម្មរបស់កម្ពុជា ឱ្យមានការរីកចម្រើនបន្តទៅមុខទៀត និងកាន់តែសម្បូរបែប។ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ក៏បានលើកទឹកចិត្តដល់ម្ចាស់រោងចក្រ និងកម្មករទាំងអស់ឱ្យរួមសហការយ៉ាងជិតស្និត នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះដើម្បីរក្សាឱ្យបានសន្តិភាព និងស្ថិរភាពនៃបរិយាកាសសេដ្ឋកិច្ចឱ្យមានភាពប្រក្រតី៕

សូមអានសេចក្តីថ្លែងការណ៍ របស់សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជាខាងក្រោម៖