ខ្មែរប៉ុស្ដិ៍ Close

ស្ថានទូតជប៉ុន បញ្ជាក់ថា ជនជាតិជប៉ុន ៤នាក់ ដែលចុះពីនាវា Westerdam មិនមានផ្ទុកវីរុស Covid-19 នោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 29
ស្ថានទូតជប៉ុន បញ្ជាក់ថា ជនជាតិជប៉ុន ៤នាក់ ដែលចុះពីនាវា Westerdam មិនមានផ្ទុកវីរុស Covid-19 នោះទេ ស្ថានទូតជប៉ុន បញ្ជាក់ថា ជនជាតិជប៉ុន ៤នាក់ ដែលចុះពីនាវា Westerdam មិនមានផ្ទុកវីរុស Covid-19 នោះទេ

ជនជាតិជប៉ុនចំនួន៤នាក់ ដែលធ្វើដំណើរតាមនាវាទេសចរណ៍ Westerdam ចូលចតនៅកម្ពុជា ហើយត្រូវក្រសួងសុខាភិបាល ពិនិត្យឃើញអវិជ្ជមានវីរុសកូរ៉ូណាថ្មីនៅកម្ពុជានោះ ត្រូវបានមន្រ្តីជំនាញជប៉ុនពិនិត្យបន្តទៀត ក្រោយពេលហោះហើរទៅដល់អាកាសយានដ្ឋានណារីតា នៅប្រទេសជប៉ុន នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

តាមការជូនដំណឹងរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ផ្ញើទៅកាន់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យម្តងទៀតលើអ្នកដំណើរជនជាតិជប៉ុនទាំង៤នាក់នោះ គឺលទ្ធផលនៅតែបង្ហាញអវិជ្ជមានដដែល។

ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក៏បានចេញសេចក្តីប្រកាសថា លទ្ធផលពិនិត្យសុខភាពលើអ្នកដំណើរតាមនាវា Westerdam ទាំងអស់ដែលនៅសេសសល់ប្រមាណ៧៨១នាក់ ទាំងនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ គឺមិនមាននរណាម្នាក់មានមេរោគកូរ៉ូណាថ្មី (Covid-19) ទេ ហើយពេលនេះភាគីពាក់ព័ន្ធកំពុងសម្រួលដល់ពួកគេដើម្បីចាកចេញពីកម្ពុជា។

បើតាមក្រសួងសុខាភិបាល ស្ថានភាពសុខភាពទូទៅរបស់អ្នកដំណើរទាំងអស់នេះ មិនមានបញ្ហាគួរឱ្យកត់សម្គាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានអ្នកមានឡើងកំដៅខ្លួនឡើយ ហើយគិតចាប់ពីថ្ងៃដែលនាវានេះ បានចាកចដញពីទីក្រុងហុងកុងមក គឺមានរយៈពេល១៩ថ្ងៃហើយ បើគិតមកត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ៕

អត្ថបទទាក់ទង