ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរារៀបចំពិធីប្រុងពលីមុខប្រាសាទអង្គរខាងលិចដើម្បីសុំសេចក្តីសុខសប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 35

នាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា ដែលមានឯកឧត្តម ហង់ ពៅ អគ្គនាយក និងសហការីអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រុងពលីដើម្បីសុំសេចក្តីសុខចម្រើននៅផ្លូវចូលខាងលិចប្រាសាទអង្គរវត្តក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃអាជ្ញាធរជាតិអប្សរា (១៩ កុម្ភៈ ១៩៩៥ – ១៩ កុម្ភៈ ២០២០)។

ក្រៅពីនោះ ក្រុមការងារក៏មមាញឹកក្នុងការត្រៀមរៀបចំផ្ទាំងរូបថតបង្ហាញពីសកម្មភាពរបស់អាជ្ញាធរជាតិអប្សរាក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះទាំងការអភិរក្ស ការជួសជុល និងការអភិវឌ្ឍក្នុងរមណីយដ្ឋានអង្គរ ដើម្បីតាំងបង្ហាញជូនសាធារណជនទស្សនាកម្សាន្តនិងស្វែងយល់។

អាជ្ញាធរជាតិអប្សរា សូមស្វាគមន៍ភ្ញៀវជាតិ-អន្តរជាតិក្នុងការចូលរួមទស្សនាពីសមិទ្ធផលការងាររយៈពេល២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរាចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។ ដោយឡែកនៅថ្ងៃទី១៩ ក៏មានរៀបចំពិធីរាប់បាត្រព្រះសង្ឃចំនួន១២៥អង្គ នៅវេលាព្រឹកម៉ោង៧.៣០នាទីព្រឹកផងដែរ៕

អត្ថបទទាក់ទង