ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អរគុណសារជាថ្មីដល់កម្មករ ដែលបានចូលរួមថែរក្សាសន្តិភាព តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 53
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អរគុណសារជាថ្មីដល់កម្មករ ដែលបានចូលរួមថែរក្សាសន្តិភាព តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អរគុណសារជាថ្មីដល់កម្មករ ដែលបានចូលរួមថែរក្សាសន្តិភាព តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបាន ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងអាណត្តិទី៦ កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ដែលបានចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជាមួយគ្នានោះ លោកបានអរគុណផងដែរ ចំពោះប្រជាពលរដ្ឋ ក៏ដូចជាកូនក្មួយកម្មករ កម្មការិនី ដែលបានចូលរួមថែរក្សាសន្តិភាព តាមរយៈការបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា។ មានតែគណបក្សប្រជាជនកម្ពុជាតែ១គត់ ដែលមានសមត្ថិភាពគ្រប់គ្រាន់ ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនទៅទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជិតពីរម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះកម្មករនិយោជិតទាំងអស់ដែលបានគោរពស្រឡាញ់លោករហូតមក។ ទន្ទឹមនឹងនេះដែរ លោកក៏បានអរគុណម្ចាស់រោងចក្រទាំងអស់ ដែលបានអនុញ្ញាតឱ្យកូនក្មួយកម្មករ បានឈប់សម្រាកនៅល្ងាចថ្ងៃនេះ ដោយមានប្រាក់ឈ្នួលពេញដែលទាំងអស់នេះ គឺបានបង្ហាញពីក្តីស្រឡាញ់ និងយកចិត្តទុកដាក់ព្រមទាំងសាមគ្គីភាពល្អ រវាងកម្មករ និងម្ចាស់រោងចក្រ៕

អត្ថបទទាក់ទង