ខ្មែរប៉ុស្ដិ៍ Close

លោកត្រាំបណ្ដេញមន្ត្រី២រូបចេញពីដំណែង បន្ទាប់ពីបានផ្ដល់សក្ខីកម្មក្នុងរដ្ឋសភា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 17
លោកត្រាំបណ្ដេញមន្ត្រី២រូបចេញពីដំណែង បន្ទាប់ពីបានផ្ដល់សក្ខីកម្មក្នុងរដ្ឋសភា លោកត្រាំបណ្ដេញមន្ត្រី២រូបចេញពីដំណែង បន្ទាប់ពីបានផ្ដល់សក្ខីកម្មក្នុងរដ្ឋសភា

ពីរថ្ងៃបន្ទាប់ពីការរួចខ្លួនពីសវនាការដ៏ចម្រូងចម្រាស ដែលបានធ្វើឲ្យអាប់មុខមាត់​ដល់តំណែងជាប្រធានាធិបតីអាមេរិកនោះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបណ្តេញមន្ត្រីពីររូបចេញពីតំណែង នោះគឺលោកវរសេនីយ៍ទោ អេឡិចសាន់ដឺ វីនដ៍មែន (Alexander Vindman) និងអគ្គរដ្ឋទូតអាមេរិក​ប្រចាំនៅសហភាពអឺរ៉ុប លោក ហ្គ័រដុន សុនដ៍ឡេន (Gordon Sondland)។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។

មន្ត្រីទាំងពីររូបនេះខាងលើនេះ​ សុទ្ធតែបានបញ្ជាក់អំពីសេចក្តីសម្រេចរបស់សេតវិមាន នៅក្នុងការដកអ្នកទាំងពីរចេញពីតំណែងដូចគ្នា នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)។ សម្រាប់លោក Vindman ត្រូវបានគេស្គាល់ច្បាស់ថា ជាមន្ត្រីជំនាញកំពូលមួយរូបប្រចាំសេតវិមាន ទទួលបន្ទុកកិច្ចការអ៊ុយក្រែន តាមរយៈតួនាទីរបស់លោក​ក្នុងក្រុមប្រឹក្សាសន្តិសុខជាតិ (NSA)។

ដោយឡែកលោក Sondland វិញគឺជាអ្នកមានស្តុកស្តម្ភមួយរូបនៅរដ្ឋ អូរ៉េហ្គន (Oregon) និងជាអ្នកដែលបានជួយឧបត្ថម្ភ ដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៦ ផងដែរ។ លោក Vindman និងលោក Sondland បានចូលផ្តល់សក្ខីកម្ម​នៅក្នុងសភាតំណាងរាស្ត្រ (រដ្ឋសភា) ដូចគ្នា ដែលជាហេតុបានរុញច្រានឲ្យលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីទី ៣ ក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានសភាតំណាងរាស្ត្រ ធ្វើការចោទប្រកាន់ជាផ្លូវការដើម្បីដំណើរការនីតិវិធីដកតំណែង ប៉ុន្តែលោក ត្រាំ បានរួចខ្លួនវិញនៅពេលសវនាការក្នុងព្រឹទ្ធសភា ត្រូវបានបិទបញ្ចប់កាលពីពីរថ្ងៃមុន៕

អត្ថបទទាក់ទង