ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ៖ ពុំមានករណីឆ្លងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា នៅមន្ទីរពេទ្យរុស្ស៉ីនោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 5
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ៖ ពុំមានករណីឆ្លងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា នៅមន្ទីរពេទ្យរុស្ស៉ីនោះទេ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ៖ ពុំមានករណីឆ្លងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា នៅមន្ទីរពេទ្យរុស្ស៉ីនោះទេ

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់ប្រាប់នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅមុននេះថា រហូតមកដល់ពេលនេះ ពុំទាន់រកឃើញករណីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នៅក្នុងមន្ទីរពេទ្យរុស្ស៉ី ក៏ដូចជានៅទូទាំងរាជធានីភ្នំពេញ ដូចពាក្យចចាមអារ៉ាមតាមបណ្តាញសង្គមនោះឡើយ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានចាត់ទុកថា ការចែកចាយផ្សព្វផ្សាយព័ត៌មានមិនពិត ហើយបំភ្លៃអំពីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ គឺជាចេតនាបំពុលសង្គម ហើយបង្កឱ្យមានការភាន់ច្រឡំដល់ពលរដ្ឋកាន់តែខ្លាំងឡើង។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការចែកចាយដំណឹងមិនពិតនេះអំពីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក៏បានច្រានចោលនូវការចុះផ្សព្វផ្សាយថា មានករណីជំងឺផ្លូវដង្ហើមថ្មី២ករណីនៅលើខ្លួនជនជាតិចិន២នាក់ ក្នុងទឹកដីខេត្តកោះកុងផងដែរ៕

អត្ថបទទាក់ទង