ខ្មែរប៉ុស្ដិ៍ Close

បទវិចារណកថា អ្វីទៅជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌?

ដោយ៖ Sreyleak ​​ | ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានទូទៅ ទស្សនៈ - នយោបាយ 315
បទវិចារណកថា អ្វីទៅជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌? បទវិចារណកថា អ្វីទៅជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌?

ប៉ុន្មានថ្ងៃនេះ រដូវរិះគន់កម្ពុជាពីរឿងសិទ្ធិមនុស្ស លំហសេរីភាព ប្រជាធិបតេយ្យ ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌បានមកដល់ទៀតហើយ ដោយសារតែមានកិច្ចប្រជុំប្រចាំឆ្នាំនៅទីក្រុងហ្សឺណែវស្តីពីសិទ្ធិមនុស្ស។ មិនខុសពីឆ្នាំមុនៗទេ ឆ្នាំនេះ យើងបានដឹងនិងឮជាថ្មីទៀត អ្វីៗដែលទាក់ទងនឹងកម្ពុជា ​ជាពិសេសពីអ្នកដែលតាំងខ្លួនថាជាអ្នកតាមដានស្ថានការណ៍នៅកម្ពុជា។ ឱព្រះជាម្ចាស់អើយ! ទទេសុទ្ធតែម្តង គឺជាវោហាស័ព្ទដដែលជាដដែលពីក្រុមទាំងនោះ គ្រាន់តែប្តូរតួអង្គ និងវេនគ្នានិយាយតែប៉ុណ្ណោះថានៅព្រះរាជាណាចក្រកម្ពុជា មិនគោរពសិទ្ធិមនុស្ស ខ្វះលំហសេរីភាព ប្រជាធិបតេយ្យ និងការបោះឆ្នោតមិនសេរី មិនត្រឹមត្រូវ និងមិនយុត្តិធម៌…។ ភាសាទាំងនេះ ស្មេរតាមដាននិងឮដូចជាជិត២ទស្សវត្សរ៍ទៅហើយ។ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ពាក្យនេះ ពិតជាពេញនិយមណាស់ ប៉ុន្តែនរណាចេញមុខមកពន្យល់ និងជាអ្នកវាស់ថាការបោះឆ្នោតមួយ នៅប្រទេសមួយ ជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌? ចម្លើយ ប្រហែលជាគ្មានទេ ហើយនាំគ្នានិយាយពាក្យនេះតាមតែគ្នា។ ឥឡូវនេះ ស្មេរសុំសាកល្បងពន្យល់នូវអ្វីដែលទាំងអស់គ្នាទន្ទេញចាំរត់មាត់ “ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌”និង “ប្រជាធិបតេយ្យ”។ សហគមន៍អន្តរជាតិបានចាត់ទុកថាប្រជាធិបតេយ្យមានដំណើរការល្អ លុះត្រាតែមានបេះដូងយ៉ាងពិតប្រាកដ។ តើបេះដូងប្រជាធិបតេយ្យពិតប្រាកដនោះគឺអ្វី?ចម្លើយ៖ បេះដូងប្រជាធិបតេយ្យពិតប្រាកដ គឺការឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

សំណួរសួរទៀតថាអ្វីទៅជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌?
ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ត្រូវមានលក្ខខណ្ឌចាំបាច់ ១០ ចំណុច ដូចខាងក្រោម៖
១. ការបោះឆ្នោតត្រូវប្រព្រឹត្តទៅតាមកាលកំណត់ ដោយ៖
•​ ប្រព័ន្ធចុះឈ្មោះមួយមានអព្យាក្រឹតភាព និងមានប្រសិទ្ធភាព
• រក្សាការសម្ងាត់នៃការបោះឆ្នោត
• ស្ថានីយបោះឆ្នោតត្រូវនៅជិតផ្ទះប្រជាពលរដ្ឋ
២. ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើៗគ្នាក្នុងការឈរឈ្មោះជាបេក្ខជន
៣. ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាក្នុងការបង្កើតគណបក្សនយោបាយ
៤. ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់គណបក្សនយោបាយ មានសិទ្ធិស្មើគ្នាក្នុងការសម្តែងមតិ​នយោ​បា​យ​ដោយសេរី
៥. បេក្ខជនគ្រប់រូបមានលទ្ធភាពស្មើភាពក្នុងការឃោសនាបោះឆ្នោតដោយសេរី
៦. យន្តការធានាសុវត្ថិភាពជូនបេក្ខជនក្នុងពេលឃោសនាបោះឆ្នោត និងនៅពេលបោះឆ្នោត
៧. ត្រូវមានយន្តការធានាសុវត្ថិភាព នៅពេលឃោសនាបោះឆ្នោត និងនៅពេលបោះឆ្នោត
៨. អង្គការរៀបចំការបោះឆ្នោតត្រូវមានបទបញ្ជាច្បាស់លាស់ និងឥតលម្អៀង(ទៅតាមការកំណត់នៃច្បាប់ និងច្បាប់ពាក់ព័ន្ធ)
៩. ត្រូវមានកម្មវិធីអប់រំប្រជាពលរដ្ឋឱ្យបានច្បាស់លាស់អំពីដំណើរការ និងបែបប​ទ​នៃការបោះឆ្នោត។
១០. ត្រូវមានគណៈកម្មការឯករាជ្យ អព្យាក្រឹត ឥតលម្អៀងមួយសម្រាប់គ្រប់គ្រងដំណើរការបោះ​​ឆ្នោត ទទួលពាក្យបណ្តឹង និងដោះស្រាយពាក្យបណ្តឹងពីវិវាទនៃការបោះឆ្នោត។

ចំណុចទាំង១០នេះ ទើបអាចជារង្វាស់ ឬជាស្តង់ដានៃការបោះឆ្នោតមួយដែលប្រព្រឹត្តដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងស្មេរយល់គឺនៅកម្ពុជា មានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នេះឯង ដែលជា
ស្ថាប័នចែងក្នុងរដ្ឋធមនុញ្ញ មានច្បាប់ និងបទបញ្ជាផ្ទៃក្នុងដែលជាត្រីវិស័យនៃការងារ ក្នុងដំណើរការចុះឈ្មោះ​បោះឆ្នោត ដំណើរការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោត និងការដោះស្រាយបញ្ហា​រំលោភលើច្បាប់បោះឆ្នោត និងរំលោភលើបែបបទនៃការបោះឆ្នោត ដែល គ.ជ.បកម្ពុជានេះបាននិងកំពុងអនុវត្តស្រាប់ហើយតើ ចុះហេតុអ្វីនៅតែឮថាមិនប្រជាធិបតេយ្យ​ មិនសេរី មិនត្រឹមត្រូវ និងមិនយុត្តិធម៌ទៀត ឬមកពី គ.ជ.បកម្ពុជា​ មិនធ្វើតាមគេចង់បាន តែស្មេរនៅតែជឿថាបើទោះបីជាធ្វើតាម ក៏នៅតែមិនត្រូវដែរ ព្រោះពួកគេ គេមានរបៀបវារៈរបស់ពួកគេ ហើយស្មេរគាំថាអ្វីដែល គ.ជ.បកម្ពុជា​ ធ្វើ​ គឺត្រូវ ព្រោះមិនធ្វើតាមគេថា​ ធ្វើតាមច្បាប់ គោរពច្បាប់ និងគោរពរដ្ឋធម្មនុញ្ញ ហើយអ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះគឺនៅក្រោយការបោះឆ្នោត យើងសង្កេតឃើញថាគ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្រប់ភាគីទទួលយកលទ្ធផលនៃការបោះឆ្នោត ហើយប្រទេសកម្ពុជាទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាលំដាប់។

ជាងនេះទៀត លោកបណ្ឌិត Khabele Matlosa សាស្រ្តាចារ្យនៃសាកវិទ្យាល័យ Johannesburg នៃប្រទេសអាហ្វ្រិកខាងត្បូង ជំនាញខាងបោះឆ្នោតបានថ្លែងថា ”ប្រជាធិបតេយ្យមិនមែនជាទំនិញដែលអាចនាំចេញនាំចូលបានទេ ប៉ុន្តែវាជាជម្រើសរបស់ប្រជាជនមួយ ទៅតាមបរិបទនៃប្រទេសនោះ“។

តើអ្វីជាជម្រើសរបស់ប្រជាជនកម្ពុជា?

ជម្រើស គឺដូចអ្វីដែលចែងក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញ” យើង ប្រជារាស្រ្តខ្មែរ បានភ្ញាក់រលឹក ​ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នា ពង្រឹងឯកភាពជាតិ រក្សាការពារ ទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឲ្យទៅជា <<កោះសន្តិភាព>> ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ទទួលខុសត្រូវចំពោះវាសនាអនាគតជាតិ ឲ្យបានឈានឡើងរីកចំរើន លូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍”។ ក្នុងទិសដៅនេះ តាំងពីឆ្នាំ១៩៩៨ កម្ពុជាបានធ្វើជាម្ចាស់នៃជោគវាសនារបស់ខ្លួនដោយរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ទៅតាមកាលកំណត់ដូចមានចែងក្នុងមាត្រា៧៨នៃរដ្ឋធម្មនុញ្ញ។
​ចុះមានប្រទេសប៉ុន្មាននៅឆ្នាំ២០២៤នេះ ដែលមិនអាចរៀបការបោះឆ្នោតបាន ហើយមួយចំនួនកំពុងប្រឈម និងរងគ្រោះយ៉ាងស្រួចស្រាវ ក្នុងជម្លោះភូមិសាស្រ្តនយោបាយដែលកំពុងតែឆាបឆេះនៅមជ្ឈិមបូព៌ា ហើយមិនដឹងជារាលដាលដល់ណាទៀតនាពេលអនាគត។ តើអាមេរិកជាបិតានៃលទ្ធិប្រជាធិបតេយ្យមែនឬ? តើអ៊ឺរ៉ុបសហគមទាំង២៧ប្រទេស ពិតជាមានប្រជាធិបតេយ្យដូចគ្នាមែនទេ ឬអាល្លឺម៉ង់ផ្សេង បារាំង ផ្សឹង?

លោក Dominique TRINQUAND អតីតប្រមុខបេសកកម្មយោធាបារាំងប្រចាំអង្គការសហប្រជាជាតិ និងអង្គការណាតូ(អង្កការសន្ធិសញ្ញាអាត្លង់ទិកខាងជើង) បានមានប្រសាសន៍ថាប្រជាធិបតេយ្យអាមេរិកមិនមែនជាគំរូពិភពលោកទេ ហើយប្រជាធិបតេយ្យអ៊ឹរ៉ុបក៍មិនដូចគ្នាដែរ។ លោកបានលើកជាឧទាហរណ៍ថាអាមេរិកបោះជើង២០ឆ្នាំនៅប្រទេសអាហ្វហ្គានីស្ថាន(Afghanistan) ហើយបានដើរចេញយ៉ាងអាម៉ាស់ព្រោះបរាជ័យក្នុងការសាបព្រោះប្រជាធិបតេយ្យនៅទីនោះ។​ បារាំងក៏ដូចគ្នាដែរ គឺបរាជ័យក្នុងការនាំយកប្រជាធិបតេយ្យទៅកាន់តំបន់សាហែល(Sahel)ដែលនៅទីបំផុតប្រទេសបី Burkina Faso, Niger និងMali មានរដ្ឋប្រហារយោធា​ ដែលជាការបដិសេធទៅនឹងប្រជាធិបតេយ្យ។ ការលើកឡើងរបស់លោក Dominique TRINQUAND គឺជាការដាស់ស្មារតីរបស់យើងផងដែរ ដើម្បីកុំឲ្យភ្លេចខ្លួន ហើយធ្លាក់ក្នុងឧបាយកលណាមួយ។ ដូច្នេះ​ ជម្រើសរបស់ប្រជាជនកម្ពុជា គឺបន្តថែរក្សាអ្វីដែលយើងកំពុងមាន ប្រសើរជាងការចង់បានហួសហេតុ ដូចសុភាសិតមួយពោលថាចាប១ក្នុងដៃប្រសើរជាងចាបម្ភៃក្នុងព្រៃ។

សរុបមក ប្រទេសនីមួយៗមានបញ្ហារៀងៗខ្លួន ហើយបើដឹងអញ្ចឹងដែរ ហេតុអ្វីប្រទេសខ្លះ ឬអ្នកខ្លះ ចូលចិត្ត​ឈឺឆ្អាលនឹងរឿងគេខ្លាំងម្ល៉េះ ឬឆ្នាំងមិនក្តៅ ក្តៅគ្រប? អញ្ចឹងហើយបានជាប្រមុខរាជរដ្ឋាភិបាលសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត លើកយកទស្សនៈរបស់លោក Winston Churchill អតីតនាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេសមកគូសបញ្ជាក់ថា ”អ្នកនឹងមិនអាចទៅដល់គោលដៅទេ ប្រសិនបើអ្នកឈប់ ហើយគប់ដុំថ្មទៅលើសត្វឆ្កែដែលព្រូស” “You will never reach your destination if you stop and throw stones at every dog that barks”។

===========================================

Editorial by KARL
​Phnom Penh, October 10, 2024

What is a free, fair and just election?

Lately, the time of criticizing Cambodia for human rights, freedom space, democracy, free, fair and just elections has come again due to the annual meeting in Geneva on Human Rights. Not far from previous years, this year we again hear everything negatives on Cambodia, especially from those who announce themselves as observers on situation in Cambodia. Surprisingly! No single rhetoric from those groups has changed but the characters, who take turns to allege that the Kingdom of Cambodia did not respect human rights, freedom space, democracy, and elections were neither free, fair nor just…. These same tones have been heard for almost two decades. The phrase “free, fair and just elections” is popularly used, but who could make an explanation and measurement that an election in a country is a free, fair and just? There might be no answer, and they will repeat the same thing again and times. Now, here is an obvious explanation on what everyone memorizes, ” free, fair and just elections ” and ” democracy “. The international community considers that the democracy is progressive only if it has a genuine heart. What is the genuine heart of democracy? Answer: The genuine heart of democracy is a free, fair and just election.
The question arises, what is a free, fair and just election?
A free, fair and just election shall consist of 10 important elements as follows:

1. A Periodic Election with:
• A neutral and efficient registration system
• Voting secrecy
• Polling Stations close to people’s residences

2. All citizens have equal rights to stand as candidates;

3. Every citizen has equal rights to form a political party;

4. Every citizen and political party have equal rights to express their political views freely;

5. Every candidate has equitable affordability to freely conduct election campaign;

6. Safety mechanisms for candidates during election campaign and the election;

7. There shall be safety mechanism during election campaign and the election;

8. The election management body shall deliver clear and impartial regulations (in accordance with the provisions of the law and relevant laws);

9. There shall be a precise education program for citizens on the election process and its procedures;

10. There shall be an independent, neutral and impartial commission to oversee the electoral process, to receive complaints and resolve electoral disputes.

Only 10 mentioned points can be a standard for a free, fair and election. From author perspectives, Cambodia has the National Election Committee (NEC), an institution stated in the Constitution. The NEC has its laws and internal rules to direct its work in voter registration process, election process, vote counting process and the resolution of violations of the election laws and violations of the election procedures the NEC has been implementing. Yet, why the matter of being undemocratic, unfree, unfair and unjust in Cambodia is still in dispute or because the NEC Cambodia did not follow what they want? The author firmly believes that even if the NEC followed them, it would result in unfavorable outcomes as they have their own agenda. The author expresses full support for the NEC actions, emphasizing that it has acted in strict accordance with the laws and constitution, rather than yielding to outside pressures. Additionally, it is noticed that the election process was conducted without violence or intimidation, and the election result were accepted by all political parties. This reflects a peaceful post-election period in which Cambodia continued to enjoy stability and progressive development.

“Democracy is not a commodity that can be either imported or exported, but it is the choice of the people in the context of that country,” said Dr. Khabele Mattosa, a professor at the University of Johannesburg in South Africa who specializes in electoral science.

What are the choices of the Cambodian people?

The choice is as stated in the preamble of the Constitution . “We, the Khmer People,… in a burst of consciousness, rising up with a resolute determination in order to unite, to strengthen the national unity, to defend the Cambodian territory, to preserve the precious sovereignty and the marvelous civilization of ANGKOR, to re-build the country and become once again an “Oasis of Peace” based on the system of a liberal multi-party democracy, to guarantee human rights, to ensure the respect of law, to be highly responsible for the destiny of the nation forever evolving toward progress, development and prosperity.”
In this direction, since 1998, Cambodia has been the owner of its destiny by holding regular elections on a regular basis as stated in Article 78 of the Constitution.
We can see how many countries in 2024 are not be able to hold elections, while some are facing and suffering severely from the geopolitical conflicts getting worse in the Middle East and we do not know in what extent the chaos will spread in the future.
Is the US the Father of Democracy?
Do the 27 member states of EU definitely have the same democracy, or is democracy in Germany different from France ?
Mr. Dominique TRINQUAND, former head of the French military mission to the United Nations and NATO (North Atlantic Treaty Organization) said that the democracy in the US was deemed global model and also in the Europe. He raised an example of the United States, which has cultivated the democracy in Afghanistan for 20 years and then moved out in disgrace for its failure there. Likewise, France failed to bring democracy to the Sahel region, where eventually three countries, Burkina Faso, Niger and Mali – staged military coups, a rejection of democracy.

What Mr. Dominique TRINQUAND raised is also a reminder for us not to forget ourselves and fall into any trap.
Hence, the choice of the Cambodian people is to continue to take care of what we are having, rather than wanting too much, as a proverb says, a bird in the hand is worth twenty in the bush.

In short, each country has its own problems, and if so, why do some countries or some people like to be so sick of other people’s story, or we can say it is not worth one’s salt? That is why the head of the Royal Government, Samdach Mohabovor Thepadey Hun Manet, took the view of Mr. Winston Churchill, former Prime Minister of the United Kingdom stating that “You will never reach your destination if you stop and throw stones at every dog that barks.”