ខ្មែរប៉ុស្ដិ៍ Close

ភ្ញៀវទេសចរជិត ៩ម៉ឺននាក់ ទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ៣ថ្ងៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 22
ភ្ញៀវទេសចរជិត ៩ម៉ឺននាក់ ទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ៣ថ្ងៃ ភ្ញៀវទេសចរជិត ៩ម៉ឺននាក់ ទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ៣ថ្ងៃ

ក្នុងរយៈពេល ៣ថ្ងៃ នៃពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន (២៤-២៥-២៦) ខេត្តព្រះសីហនុទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន ៨៧,៧៦៥នាក់ កើនឡើង ២៤.៥២% ក្នុងនោះមានភ្ញៀវជាតិ ៧៤,៤៩៥នាក់ និងភ្ញៀវអន្តរជាតិ ១៣,២៧០នាក់ (ថយចុះ ៤៨.៨០%)។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរសរុបទាំងនោះ រួមមាន៖

* នៅព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុមានប្រមាណ ៤១ជើង ថយចុះ ២២ជើង។
* ទេសចរតាមបណ្តាកោះនានាសរុបប្រមាណ ៧,៧៤១នាក់ កើនឡើង ៣.៤០%។
* រមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុមានភ្ញៀវសរុប ១០,៦៥៤នាក់ កើនឡើង ៦០%។
* ភ្ញៀវតាមបណ្តាឆ្នេរនានាសរុប ៥០,៧៤៦នាក់។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបន្តថា នាថ្ងៃទី២៥ ខែមករា ក៏មាននាវាទេសចរណ៍ចូលសំចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ១គ្រឿង ដោយនាំភ្ញៀវទេសចរអន្តរជាតិសរុប ១,៥៩៨នាក់ (ស្រី ៨៩៩នាក់) នាវិក ៧៧៩នាក់ (ស្រី ១៥៣នាក់)។

លោកបានបញ្ជាក់ថា ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈវិញនោះ ក៏គ្មានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះដែរ៕