ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ “ចូលឆ្នាំចិន ស្រវឹងខ្មែរ” កុំសប្បាយភ្លេចការប្រុងប្រយ័ត្ន អំឡុងពេលបុណ្យចូលឆ្នាំចិន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 55
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ “ចូលឆ្នាំចិន ស្រវឹងខ្មែរ” កុំសប្បាយភ្លេចការប្រុងប្រយ័ត្ន អំឡុងពេលបុណ្យចូលឆ្នាំចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ “ចូលឆ្នាំចិន ស្រវឹងខ្មែរ” កុំសប្បាយភ្លេចការប្រុងប្រយ័ត្ន អំឡុងពេលបុណ្យចូលឆ្នាំចិន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើរសារសួរសុខទុក្ខ និងរំលឹកដល់ប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នអំឡុងពេលកម្សាន្តសប្បាយនាឱកាសពិធីបុណ្យចូលឆ្នាំចិនដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

តាមរយៈហ្វេសប៊ុក នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? នៅសល់តែ២ថ្ងៃទៀត ថ្ងៃសែនចូលឆ្នាំចិននឹងមកដល់។ មួយឆ្នាំៗពិតជាលឿនមែន ហើយមិនយូរប៉ុន្មានថ្ងៃចូលឆ្នាំខ្មែរក៏នឹងមកដល់ទៀតនៅខែមេសាខាងមុខ។»។

លោកបានបន្តថា សព្វថ្ងៃនេះ បងប្អូនខ្សែស្រឡាយកាត់ចិនក៏មានកាន់តែច្រើន ហើយបងប្អូនមានជីវភាពរស់នៅកាន់តែធូរធារផងដែរ។ តាមធម្មតាឲ្យតែចូលឆ្នាំចិនម្តងៗ គឺបានសប្បាយដល់បងប្អូនខ្មែរផងដែរ ដូចពាក្យកំពុងពេញនិយមនិយាយថា “ចូលឆ្នាំចិន ស្រវឹងខ្មែរ”។ លោកបន្ថែមថា សូមចៀសវាងកុំនាំបញ្ហាដល់ខ្លួនដោយសារការសប្បាយភ្លេចគិតមិនបានប្រុងប្រយ័ត្ន ជាពិសេសក្នុងថ្ងៃសែនចូលឆ្នាំចិនខាងមុខនេះ។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជូនពរដល់បងប្អូនខ្មែរ-ចិន និងជនរួមជាតិ ជួបតែសេចក្តីសុខចម្រុងចម្រើន និងទទួលបានលាភសំណាង ហេងហេងគ្រប់ៗគ្នាក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ៕

អត្ថបទទាក់ទង