ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា និងស្លូវេនី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដែលមានសក្តានុពលសម្រាប់ប្រទេសទាំងពីរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 59
កម្ពុជា និងស្លូវេនី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដែលមានសក្តានុពលសម្រាប់ប្រទេសទាំងពីរ កម្ពុជា និងស្លូវេនី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដែលមានសក្តានុពលសម្រាប់ប្រទេសទាំងពីរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក Janez Jansa នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ានី និងជាប្រធានប្តូរវេនសហភាពអឺរ៉ុប ក៏ដូចជាអ្នកសម្របសម្រួលអាស៊ីអឺរ៉ុប និងអាស៊ានផងដែរនោះ តាមប្រព័ន្ធវីដេអូ នាល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក អ៊ាង សុផល្លែត ជំនួយការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួបនេះ ក្នុងក្របខណ្ឌទ្វេភាគី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Janez Jansa បានឯកភាពគ្នា ក្នុងការពង្រឹង ពង្រីក និងកិច្ចសហប្រតិបត្តិការ លើវិស័យដែលមានសក្តានុពលសម្រាប់ប្រទេសទាំងពីរ រួមមានវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យសុខាភិបាល និងវិស័យដទៃទៀត រួមទាំងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងប្រទេសទាំងពីរផង ដើម្បីជំរុញការងារនេះឱ្យទទួលបានជោគជ័យ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឯកភាពគ្នាប្រគល់ការងារជូនក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពិនិត្យ និងសហការគ្នា ធ្វើយ៉ាងណារៀបចំការលើកលែងទិដ្ឋាការសម្រាប់អ្នកការទូត និងសម្រាប់អ្នកធ្វើដំណើរផ្លូវការរវាងប្រទេសទាំងពីរ។

ក្នុងក្របខណ្ឌពហុភាគី ក្នុងនាមជាប្រធានអាស៊ាន និងប្រធានប្ដូរវេននៃសហភាពអឺរ៉ុប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Janez Jansa បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជំរុញកិច្ចចរចាពាណិជ្ជកម្មសេរីអាស៊ាន និងអឺរ៉ុប និងសហការធ្វើយ៉ាងណាឱ្យដំណើរការកិច្ចប្រជុំអាស៊ាននាពេលខាងមុខ ទទួលបានជោគជ័យ។

នៅក្នុងឱកាសនោះផងដែរ លោក Janez Jansa ក៏បានគោរពអញ្ជើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទៅធ្វើទស្សនកិច្ចនៅប្រទេសស្លូវានី ហើយលោកក៏បានទទួលយកនូវការអញ្ជើញនេះ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីស្លូវេនីថា លោកនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសស្លូវ៉ានីនៅដើមឆ្នាំក្រោយផងដែរ៕

អត្ថបទទាក់ទង