ខ្មែរប៉ុស្ដិ៍ Close

ទូតអាល្លឺម៉ង់ថ្មី បង្ហាញឆន្ទៈក្នុងការពង្រឹង​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្មរវាងកម្ពុជា-អាល្លឺម៉ង់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 20
ទូតអាល្លឺម៉ង់ថ្មី បង្ហាញឆន្ទៈក្នុងការពង្រឹង​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្មរវាងកម្ពុជា-អាល្លឺម៉ង់ ទូតអាល្លឺម៉ង់ថ្មី បង្ហាញឆន្ទៈក្នុងការពង្រឹង​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្មរវាងកម្ពុជា-អាល្លឺម៉ង់

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ទើបតែងតាំងថ្មី។

ជាកិច្ចស្វាគមន៍ លោករដ្ឋមន្រ្តី បានទទួលស្វាគមន៍ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មីយ៉ាងរាក់ទាក់ និងអបអរសាទរចំពោះការតែងតាំងនេះ។ លោករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានបង្ហាញអំពីឆន្ទៈដ៏មោះមុតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លើសពីនោះ លោករដ្ឋមន្រ្តី បានជម្រាបជូនអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគជូនដល់ពាណិជ្ជករ និងវិនិយោគិន តាមរយៈកំណែទម្រង់ច្បាប់ និងបទប្បញ្ញត្តិ ស្ថាប័ន និងការកាត់បន្ថយថ្លៃចំណាយផ្សេងៗជាដើម។ រាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តោតទៅលើការធ្វើពិពិធកម្មទីផ្សារ ដើម្បីធ្វើសមារណកម្មចូលទៅក្នុងទីផ្សារអន្តរជាតិ។ លោករដ្ឋមន្រ្តីក៏បានបង្ហាញពីការស្វាគមន៍ ការវិនិយោគពីប្រទេសអាល្លឺម៉ង់ និងការត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួល។

ជាកិច្ចឆ្លើយតប លោកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏បានបង្ហាញអំពីការជួយជំរុញឲ្យពាណិជ្ជករ និងវិនិយោគិនអាល្លឺម៉ង់
ងាកមកចាប់អារម្មណ៍លើសក្តានុពលពាណិជ្ជកម្មរបស់កម្ពុជា៕

អត្ថបទទាក់ទង