ខ្មែរប៉ុស្ដិ៍ Close

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​អនុម័តគម្រោងបង្កើតរោងចក្រផលិតស្បែកជើងថ្មីមួយ មានទុនជាង ​១០លានដុល្លារ ​និងផ្តល់ការងារបានជាង ៣ពាន់កន្លែង​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 5
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​អនុម័តគម្រោងបង្កើតរោងចក្រផលិតស្បែកជើងថ្មីមួយ មានទុនជាង ​១០លានដុល្លារ ​និងផ្តល់ការងារបានជាង ៣ពាន់កន្លែង​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​អនុម័តគម្រោងបង្កើតរោងចក្រផលិតស្បែកជើងថ្មីមួយ មានទុនជាង ​១០លានដុល្លារ ​និងផ្តល់ការងារបានជាង ៣ពាន់កន្លែង​

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបបានអនុម័តគម្រោងវិនិយោគថ្មីមួយទៀត ដែលមានទុនវិនិយោគប្រមាណ ១០,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៣៧៩កន្លែង ឲ្យដំណើរការអាជីវកម្មនៅកម្ពុជា។ នេះបើតាមការបង្ហោះផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។

តាមសំណើរបស់ក្រុមហ៊ុន MANN LONG SHOES CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរលើគម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម៕

អត្ថបទទាក់ទង