ខ្មែរប៉ុស្ដិ៍ Close

ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់មិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាព គួរឱ្យព្រួយបារម្ភនៅឡើយទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 35
ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់មិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាព គួរឱ្យព្រួយបារម្ភនៅឡើយទេ ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់មិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាព គួរឱ្យព្រួយបារម្ភនៅឡើយទេ

ក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងដល់សាធារណជនបានជ្រាបថា រហូតមកទល់ពេលនេះ ស្ថានភាពគុណភាពខ្យល់ នៅមិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាពគួរឱ្យព្រួយបារម្ភនៅឡើយទេ។

អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត ភក្រ្តា បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា «មន្ត្រីជំនាញនៃក្រសួងបរិស្ថាន បាននិងកំពុងបន្តតាមដានបលើគុណភាពខ្យល់បន្ថែមទៀត។ ការកើនឡើងកំហាប់និចល PM2.5 ក្នុងខ្យល់នេះមិនមែនមាននៅតែ ព្រះរាជាណាចក្រកម្ពុជាទេ ប៉ុន្តែនិន្នាការនៃកំណើននេះមាននៅក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់»។ ក្រសួងបរិស្ថាន នឹងធ្វើការជូនដំណឹងជាបន្តបន្ទាប់ដល់ សាធារណជនឱ្យបានជ្រាបអំពីការវិវឌ្ឍថ្មីៗ ជុំវិញស្ថានភាពគុណភាពខ្យល់នៅប្រទេសកម្ពុជា។

ក្រសួងបរិស្ថានសូមគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានទាំងឡាយទាក់ទងនឹងគុណភាពខ្យល់ដែលមិនចេញពីប្រភពក្រសួងបរិស្ថានជាព័ត៌មានមិនផ្លូវការ៕

អត្ថបទទាក់ទង