ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយសមាជិកសភាជប៉ុន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 60
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយសមាជិកសភាជប៉ុន លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយសមាជិកសភាជប៉ុន

នៅវិមានសន្តិភាព នៅថ្ងៃ​ទី១៦ ខែមករា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោក យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO) សមាជិកសភាជប៉ុន។

ក្នុងជំនួបនោះ លោក យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO) បានគោរពជម្រាបជូនលោកនាយករដ្ឋមន្ត្រីថា លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាល​ពីឆ្នាំ២០០៧ ហើយលោកបានពិនិត្យឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សបំផុត។ ជាមួយគ្នានេះ លោកបានគោរពជម្រាបជូន លោក​នាយករដ្ឋមន្ត្រី​បន្តថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅពេលនេះ គឺមានគោលដៅពីរ៖ ១-គឺដើម្បីសិក្សាពីសេវាទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ និងការអភិវឌ្ឍនប្លុកឆេងនៅកម្ពុជា។ ការអភិវឌ្ឍប្លុកឆេង(Blockchain) នៅកម្ពុជានេះ លោកបានបញ្ជាក់ថា បើសិនដាក់ឲ្យដំណើរការរួចហើយនោះ កម្ពុជាគឺជាប្រទេសទីមួយហើយដែលដាក់ចេញឲ្យប្រើប្រាស់នូវប្រព័ន្ធឌីជីថលទំនើបមួយនេះ។ គោលដៅទី២- គឺលោកមកធ្វើការសិក្សាអំពីបញ្ហាការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងភ្នំពេញ។ ទន្ទឹមនឹងនោះ លោកក៏បានស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីលោកនាយករដ្ឋមន្ត្រី នៅបញ្ហាទាំងពីរខាងលើ។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានលើកទឹកចិត្តលោក មកធ្វើការសិក្សាទៅលើការប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ និងប្លុកឆេង (Blockchain) ដើម្បីឱ្យការទូទាត់តាមប្រព័ន្ធឌីជីថលនេះ ឲ្យមានដំណើរការល្អប្រសើរ និងសុក្រឹត្យភាពនៅកម្ពុជា។ ពាក់ព័ន្ធជាមួយនឹងបញ្ហាទឹកស្អាត​ លោកនាយករដ្ឋមន្ត្រី​បានមានប្រសាសន៍ថា កម្ពុជាគឺត្រូវការពង្រីកស្ថានីយទឹកស្អាតឲ្យបានច្រើនថែមទៀត ដោយសារតែរាជធានីភ្នំពេញកាន់តែរីកធំឡើងជាលំដាប់ពី ៣០០គីឡូម៉ែត្រការ៉េ រហូតទៅដល់ប្រមាណជាង៦០០គីឡូម៉ែត្រការ៉េ ហើយការអភិវឌ្ឍផ្ទះសម្បែងមានការរីកលូតលាស់ និងឆាប់រហ័សផងដែរ។ រីឯរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏កំពុងទទួលការផ្គត់ផ្គង់ទឹកទៅកាន់ក្រុងតាខ្មៅខេត្តកណ្ដាលផងដែរ។

ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារពីរដែលត្រូវធ្វើនោះគឺ ១-ត្រូវពង្រីកនូវសមត្ថភាពការផ្គត់ផ្គង់ទឹកស្អាត ឲ្យដល់ប្រជាពលរដ្ឋប្រើប្រាស់កាន់តែទូលំទូលាយ និង ២-គឺធ្វើយ៉ាងណាពង្រីកបណ្ដាញចែកចាយទៅកាន់តំបន់អភិវឌ្ឍន៍ថ្មីៗថែមទៀត។ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានថ្លែងអំណរគុណ និងលោក​ យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO) សូមទទួលបាននូវភាពជោគជ័យក្នុងកិច្ចការងារនេះ៕

អត្ថបទទាក់ទង