ខ្មែរប៉ុស្ដិ៍ Close

Trump បញ្ជាក់ថានឹងមិនវាយប្រហារលើតំបន់វប្បធម៌ប្រវត្តិសាស្ត្ររបស់អ៊ីរ៉ង់នោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 53

បន្ទាប់ពីមានការចោទប្រកាន់នូវការបង្ហារសារទ្វីតទ័ររបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ ថានឹងវាយប្រហារគ្រប់ទីតាំងយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ព្រមទាំងតំបន់វប្បធម៌ប្រវត្តិសាស្ត្ររបស់អ៊ីរ៉ង់ផងនោះ ពេលនោះលោកបានចេញមកបដិសេដថាលោកគោរពច្បាប់សង្គ្រាម លោកចូលចិត្តគោរពច្បាប់ ហើយលោកនឹងមិនវាយប្រហារលើតំបន់វប្បធម៌ប្រវត្តិសាស្ត្ររបស់អ៊ីរ៉ង់នោះទេ។

ការផ្លាស់ប្ដូរជំហរ១៨០ដឺក្រេនេះ កើតឡើងបន្ទាប់ពីអ្នកនាំពាក្យមន្ទីរប៉ង់តាហ្គូនចេញមកបដិសេដថា អាមេរិកនឹងមិនធ្វើការវាយប្រហារលើតំបន់វប្បធម៌ប្រវត្តិសាស្ត្ររបស់អ៊ីរ៉ង់នោះទេ ព្រោះវាខុសនឹងច្បាប់សង្គ្រាមអន្តរជាតិ និងជាបទឧក្រិដ្ឋសង្គ្រាម។

នៅខាងភាគីអ៊ីរ៉ង់ឯណោះវិញ បានចោទប្រកាន់សហរដ្ឋអាមេរិកថាជាមេភេរវករ ព្រោះមានតែពួកភេរវករ ISIS តែប៉ុណ្ណោះតែបានបើកការវាយប្រហារលើតំបន់វប្បធម៌ប្រវត្តិសាស្ត្រនានាក្នុងប្រទេសអាហ្វហ្កានីស្ថាន និងប្រទេសអ៊ីរ៉ាក់នាពេលកន្លងមក។

អត្ថបទទាក់ទង