ខ្មែរប៉ុស្ដិ៍ Close

លោកត្រាំអនុញ្ញាតអោយប្រើថ្នាំប្រឆាំងរោគគ្រុនចាញ់ Hydroxychloroquine ក្នុងការព្យាបាលអ្នកជម្ងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 51
លោកត្រាំអនុញ្ញាតអោយប្រើថ្នាំប្រឆាំងរោគគ្រុនចាញ់ Hydroxychloroquine ក្នុងការព្យាបាលអ្នកជម្ងឺកូវីដ-១៩ លោកត្រាំអនុញ្ញាតអោយប្រើថ្នាំប្រឆាំងរោគគ្រុនចាញ់ Hydroxychloroquine ក្នុងការព្យាបាលអ្នកជម្ងឺកូវីដ-១៩

លោកដូណាល់ត្រាំ បានលើកឡើងថា លោកបានប្រើប្រាស់ថ្នាំប្រឆាំងរោគគ្រុនចាញ់ Hydroxychloroquine ក្នុងការការពារពីជម្ងឺកូវីដ-១៩ អស់រយៈពេល១សប្ដាហ៍មកហើយ បើទោះបីជាថ្នាំនេះមិនទាន់ត្រូវបានប្រកាសថាអាចព្យាបាលជម្ងឺកូវិដ១៩បានក៏ដោយ ។

ការដែលលោកត្រាំចេញមកបញ្ជាក់នេះ គឺនៅប៉ុន្មានសប្ដាហ៍បន្ទាប់ពីរដ្ឋបាល​ចំណីអាហារ​និង​ឪ​ស​ថ (FDA) បានព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរពីឱសថនេះចំពោះបេះដូង ។

គួរបញ្ជាក់ថា ថ្នាំ Hydroxychloroquine ជាផលិតផលរបស់សហគ្រាសផលិតឱសថបារាំងឈ្មោះ Sanofi ផលិតឡើងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជម្ងឹគ្រុនចាញ់ ។ ប៉ុន្តែឱសថនេះបង្កជាផលប៉ះពាល់ដល់អ្នកប្រើប្រាស់ដូចជា ធ្វើអោយខ្សោយសាច់ដុំ និងធ្វើអោយចង្វាក់បេះដូងលោតមិនប្រក្រតី ៕

អត្ថបទទាក់ទង